Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេ តើអ្នកទាំងអស់គ្នាមានជីវិតរស់នៅ ដែរឬ ទេ?

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជាការពិត ហើយមិនអាចប្រកែកបាននោះទេ ប្រសិនបើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ទេនោះ គឺប្រជាជន និងប្រទេសជាតិ មិនអាចមានការអភិវឌ្ឍដូច្នេះឡើយ។ ការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធសណ្ឋាគារ HYATT REGENCY ភ្នំពេញ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានការរំដោះប្រជាជន ចេញពីរបបខ្មែរក្រហម នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ទេនោះ គឺប្រទេសជាតិ មិនមានការរីកចំរើនលើគ្រប់វិស័យដូច្នេះទេ ជាពិសេ​សសណ្ឋាគារ HYATT REGENCY ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ត្រូវសម្ពោធនៅថ្ងៃនេះ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា បើគ្មានថ្ងៃទី ៧ មករា ១៩៧៩ទេ តើអ្នកទាំងអស់គ្នាមានជីវិតរស់នៅដែរឬទេ? នេះជាចំណុច ដែលត្រូវនិយាយការពិត ហើយអ្នកដែលខ្លាចការពិត មិនចាំបាច់ស្ដាប់នោះទេ ហើយពួកគេក៏មិនសមជាមនុស្ស នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «យើងត្រូវដឹងថា កុំថាឡើយថា ៤២​ ៤៣ឆ្នាំក្រោយ សូម្បីតែបន្ថែមរបបប៉ុលពត ត្រឹមតែ ២ ឬ ៣ឆ្នាំទៀត ក៏ប្រហែលជាប្រជាជនកម្ពុជា នៅសល់ប៉ុន្មានទៅៗ? នេះជាចំណុច ដែលយើងត្រូវមើលឃើញឲ្យបានច្បាស់»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម