Connect with us

ព័ត៌មានជាតិ

ក្រសួងចេញបែបបទនីតិវិធី ការចុះបញ្ជីចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់វិស័យឯកជន

បានផុស

នៅ

ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំ ស្ដីអំពីបែបបទនិតិវិធីនៃការចុះបញ្ជីចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់វិស័យឯកជន ដើម្បីឱ្យការចាក់វ៉ាក់សាំង និងការចេញកាតវ៉ាក់សាំងស្របទៅ តាមស្តង់ដារតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ១៦ ខែធ្នូនេះបានឱ្យដឹងថា ការចេញបែបបទនិតិវិធីនៃការចុះបញ្ជីចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់វិស័យឯកជននេះ ក្នុងគោលបំណងដើម្បីធានាឱ្យការកត់ត្រាទិន្នន័យអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចេញកាតការចាក់វ៉ាក់សាំងកូរវីដ-១៩ ដោយមូលដ្ឋានសេវាសុខាភិបាលឯកជន ធ្វើឡើងក្នុងស្តង់ដារតែមួយ ចៀសវាងការលេចចេញនូវការកត់ត្រា និងការចេញកាតការចាក់វ៉ាក់សាំងច្រើនប្រភេទ ដែលអាចធ្វើឱ្យមានការពិបាកក្នុងការទទួលស្គាល់នូវកាតចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្របណ្ឌជាតិ និងអន្តរជាតិ។

គណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានណែនាំដល់ម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនដែលបាន ទទួលការអនុញ្ញតក្នុងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាប្រព័ន្ធផ្ទុកទិន្នន័យជាតិតែមួយ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ និងគ្រប់គ្រងដោយ (គវក១៩) ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ និងផ្ទៀងផ្ទាត់តំណភ្ជាប់ទៅ កាត និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូដ-១៩។

បន្ថែមលើនេះ មូលដ្ឋានសវាសុខាភិបាលឯកជន ក៏ត្រូវប្រើប្រាស់កាត់ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរៀបចំ និងបោះពុម្ពដោយក្រសួងសុខាភិបាល ត្រូវផ្ទៀងផ្ទាត់ និងកត់ត្រាព័ត៌មានអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ក្នុងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំងកូរវីដ-១៩ ក៏ដូចជាលើកាតចាក់វ៉ាក់ សាំងកូវីដ-១៩។

គ.វ.ក-១៩ សូមធ្វើការណែនាំថា ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វាក់សាំងកូវីដ-១៩ មូលដ្ឋានសេវាសុខាភិបាលឯកជនដែលបានទទួលការអនុញ្ញាតក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ត្រូវចាត់តាំងអ្នកទទួលខុសត្រូវផ្លូវការសម្រាប់ការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវស្នើសុំមក គ.វ.ក-១៩ ដើម្បីទទួលបានគណនីប្រើប្រាស់ (User Account) និងលេខសំងាត់ (Account Number) សម្រាប់ចូលប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយគណនីប្រើប្រាស់ (User Accourt) និងលេខសំងាត់ (Account Number) នេះ ពុំចែកចាយដល់អ្នកផ្សេងបានឡើយ។

ក្នុងករណីមានតម្រូវការកែតម្រូវទិន្នន័យដែលបានបញ្ចូលខុស សេវាឯកជន ត្រូវអនុវត្តសម្រាប់កំណែតម្រូវទិន្នន័យតាមរយៈអនឡាញដែលមានស្រាប់ ហើយកំពុងផ្តល់ប្រើប្រាស់នាពេលបច្ចុប្បន្ន។ នៅ ពេលសេវាឯកជនដំណើរការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ សេវាឯកជនត្រូវធ្វើរបាយការណ៍មក គ.វ.ក-១៩ រៀងរាល់ម៉ោង ១៨:០០ នៃថ្ងៃនីមួយៗជាទៀងទាត់ ទោះពុំមានអ្នកមកចាក់សាំងកូវីដ-១៩ ឬថ្ងៃឈប់សម្រាកក៏ដោយ។

ចំពោះឯកសារសម្រាប់ការចុះបញ្ជីចាក់វាក់សាំងកូវីដ-១៩ មានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅ មានសុពលភាព ឬលិខិតឆ្លងដែន នៅ មានសុពលភាព ឬសំបុត្រកំណើត ឬសំបុត្រញ្ជាក់កំណើត ឬ សៀវភៅ គ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងស្នាក់នៅ ។

ចំពោះប្រជាជនដែលពុំមានលេខទូរស័ព្ទ អាចប្រើលេខទូរស័ព្ទរបស់ក្រុមគ្រួសារ សាច់ញាតិខ្លួនគាត់បានដោយលេខ ទូរស័ព្ទមួយខ្សែអាចចុះឈ្មោះបានលើសពីម្នាក់។

គ.វ.ក-១៩ នឹងរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកទទួលខុសត្រូវផ្លូវការសម្រាប់ការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រង ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់មូលដ្ឋានសេវាសុខាភិបាលឯកជនដែលបានទទួលការអនុញ្ញាតក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់មកនឹងផ្តល់គណនីប្រើប្រាស់ និងលេខសំងាត់ សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយគណនីប្រើប្រាស់ និងលេខសំងាត់នេះ ពុំអាចចែកចាយ ដល់អ្នកផ្សេងបានឡើយ។

គ.វ.ក-១៩ បានព្រមានថា អ្នកក្លែងបន្លំប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ឬក្លែងបន្លំព័ត៌មានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវទទួលទោសតាមច្បាប់ ជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២៣ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម