ព័ត៌មានជាតិ
លោកស្រី ពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិកម្ពុជា
ការបោះឆ្នោតជ្រើសតាំងលោកស្រី ពេជ ចន្ទមុនី្ន ជាអគ្គស្នងការថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានធ្វើឡើងក្នុងសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជាលើកទី១០ ដែលប្រព្រឹត្តទៅ នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។

សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបការងារអាណត្តិ ២០១៦-២០២១ និងលើកទិសដៅ សម្រាប់អាណត្តិ ២០២១-២០២៤ និងដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោតចំនួន ២០៦ សម្លេង លើ ២១០ សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិកម្ពុជាអណត្តិឆ្នាំ ២០២១-២០២៤។

មានប្រសាសន៍នៅ ក្នុងពិធីនោះ លោកស្រី ពេជ ចន្ទមុន្នី អះអាងថា ទោះបីមានការមមាញឹកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមសំខាន់ៗជាច្រើនទៀត លោកស្រី ក៏ដូចជាគណៈកម្មាធិការប្រតិបត្តិថ្មីទាំងអស់ ពេញចិត្តចូលរួមកិច្ចការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាប្រកបដោយមោទនភាព និងភាពជឿជាក់ ហើយបានធ្វើការប្ដេជ្ញាចិត្តដោយមុតមាំនៅ ចំពោះមុខអង្គសន្និបាតថា នឹងប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាក៏ដូចជាចំណេះដឹងដែលមានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ បន្តពីគណៈកម្មាធិការប្រតិបត្តិមុន ដោយអនុលោមតាមផែនការសកម្មភាពការងារ និងទិសដៅ ការងារឆ្នាំ ២០២១-២០២៤ របស់សមាគមកាយឫទ្ធិកម្ពុជា។

ជាមួយគ្នានោះ នឹងរៀបចំកែលម្អនូវយន្តការ អនុវត្តការងារផ្ទៃក្នុងរបស់សមាគម តាមរយៈការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ និងស្វែងរកធនធានមនុស្សដែលមានឆន្ទៈ សមត្ថភាព និងសក្តានុពលបន្ថែមដើម្បីបំពេញតួនាទីភារកិច្ចរបស់សមាគម និងបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សរបស់ខ្លួនឱ្យកាន់តែមានគុណភាពដើម្បីបំពេញការងារជូនសមាគមប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកស្រីសង្កត់ធ្ងន់ថា សង្គមមួយរីកចម្រើនជឿនលឿនទៅ បាន អាស្រ័យលើធនធានមនុស្សទាំងបុរសទាំងស្ត្រីដែលខ្លាំង។
ចំណែកលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអបអរសាទរដោយស្មោះ ចំពោះភាពជោគជ័យចេញពីការបោះឆ្នោតរបស់សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា និងបានកោតសរសើរចំពោះស្នាដៃការងាររបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក។ លោកស្រី បានគាំទ្រ និងលើកទឹកចិត្តចំពោះគណៈកម្មាធិការថ្មី សូមបន្តខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាទៅ កាន់ជោគជ័យបន្ថែមទៀត ដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានកុមារីស្របតាមគោលការណ៍សមាគមកាយឫទ្ធិនារីពិភពលោក។

លោកស្រីឧបនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការថ្មីដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ដែលទទួលបានភារកិច្ចដ៏ថ្លៃថ្លានេះពិតជាអាចរក្សាភាពគង់វង្សនៃការរីកចម្រើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ត្រីឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្ត្រី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង និងការលើកកម្ពស់សមត្ថភាពកុមារី យុវតីនិងស្ត្រីវ័យក្មេងឲ្យក្លាយជាស្ត្រីរឹងមាំដែលមានតួនាទី និងឋានៈនៅ ក្នុងសង្គមតាមរយៈការកសាងសមត្ថភាពខ្លួនជាគន្លឹះដ៏សំខាន់សម្រាប់ផ្ដល់ឱកាសដល់ស្ត្រីឲ្យចូលរួមពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយស្ថានភាពស្ត្រីនៅ កម្ពុជា។

គួរបញ្ជាក់ថា ពិធីបើកអង្គសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជាលើកទី១០ បានធ្វើឡើងក្រោមព្រះរាជាធិបតីភាពសម្តេចស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ហើយពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


