ព័ត៌មានជាតិ
ជីដូនទៅលេងចៅនៅភ្នំពេញ មិនដឹងចៅឆ្លងកូវីដ ១៩ ត្រឡប់ទៅកំពង់ឆ្នាំងវិញត្រូវនាំទៅធ្វើតេស្តសំណាក
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការបញ្ជាក់ បន្ទាប់ពីមានករណីរកឃើញយុវជនម្នាក់ជានិស្សិតច្បាប់ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានឆ្លងកូវីដ ១៩ និងមានទំនាក់ទំនងជាមួយជីដូនម្នាក់ ដែលទើបត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយដឹងព័ត៌មានភ្លាម មន្ទីរសុខាភិបាលខេត្ត និងក្រុមការងារឆ្លើយតបបន្ទាន់ បានចុះស្រាវជ្រាវទាំងយប់ ដោយរកឃើញអ្នកពាក់ព័ន្ធមានជីដូន និងប្អូនស្រីរបស់ស្រៀន គីមស៊្រុន ដែលទើបត្រឡប់ពីភ្នំពេញមកខេត្តកំពង់ឆ្នាំងវិញនៅថ្ងៃទី ៣ វិច្ឆិកានេះ បន្ទាប់ពីបានទៅនៅជាមួយជនរងគ្រោះមួយអាទិត្យនៅភ្នំពេញ។
លោកប្រធានមន្ទីរបានបន្តថា ក្រុមការងារក៏បានធ្វើចត្តាឡីស័ក ដោយបានស្វែងរកអ្នកពាក់ព័ន្ធ្ក៏មានឪពុកម្តាយរបស់ជនរងគ្រោះ និងអ្នកបើកបររថយន្តឈ្នួល និងអ្នករួមដំណើរម្នាក់ទៀតដើម្បីធ្វើតេស្តសំណាក។
ជាមួយគ្នានេះ មន្ទីរដោយមានការសហការជាមួយអាជ្ញាធរខេត្ត ចុះវិធានការសុខាភិបាលនៅព្រឹកនេះដែរ ដោយចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ ដែលអ្នកប៉ះពាល់បានចេញចូលផងដែរ។
លោកក៏ផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមកុំមានការភ្ញាក់ផ្អើល ករណីនេះគ្រាន់តែជាករណីសង្ស័យតែប៉ុណ្ណោះ។ រងចាំមើលលទ្ធផលពីក្រសួងសុខាភិបាលសិន ចំពោះអ្នកដែលពាក់ព័ន្ធទាំងអស់នោះ ក៏កំពុងតែធ្វើចត្តាឡីស័កហើយដែរ។
គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាលនៅព្រឹកនេះ បានរកឃើញនិស្សិតច្បាប់ឆ្នាំទី ២ ម្នាក់រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានឆ្លងកូវីដ ១៩។ ជនរងគ្រោះមានឈ្មោះ ស្រៀន គីមស៊្រុន អាយុ ២២ ឆ្នាំ ទីលំនៅនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានចូលទៅហាង Zendo បឹងកេងកងនៅថ្ងៃ ២៧ ខែវិច្ឆិកា ២០២០៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


