ព័ត៌មានជាតិ
បោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មថ្មីខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោកឈៀន ឈីវអៀន បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មថ្មីខេត្តបន្ទាយមានជ័យ។
ការបោះឆ្នោតបានធ្វើឡើងនៅក្នុងសាលប្រជុំសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក ម៉ោ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនាក់ទៀតនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។


ក្នុងការបោះឆ្នោត ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដើម្បីឲ្យដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តថ្មីអាណត្តិ២លើកទី២ ដំណើរការបោះឆ្នោតបានជោគជ័យដើម្បីផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិកម្ម សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ជូនដំណឹងអាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ផងដែរ។
យោងតាមលិខិតលេខ ៣៨០៧ ព.ណ អវឯ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មអាណត្តិ២ លើកទី២នេះ ដើម្បីបន្តនិរន្តរភាព និងជាការជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី ស្របពេលដែលប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យចាស់បានទទួលមរណៈភាព។

លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្តថា ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីអាណត្តិទី២ លើកទី២ ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ព្រោះប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឲ្យកាន់តែមានភាពរីកចម្រើន ពិសេសវាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានកាងារធ្វើផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើក២ប្រព្រឹត្តទៅបានយ៉ានរលូន។ អ្នកចូលរួមបោះឆ្នោតបានគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់។
គូរបញ្ជាក់ថា បេក្ខជនដែលបានឈរឈ្មោះសមាជិកសភាពាណិជ្ជកម្មមានចំនួន១៤រូប ក្រោយពីប្រធានថ្មីជាប់ឆ្នោតហើយ អាចជ្រើសរើសអនុប្រធានចំនួន ៤នាក់បន្ថែមទៀត ព្រមទាំងសមាជិកផងដែរយកមកធ្វើការក្នុងសភាពាណិជ្ជកម្ម៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


