ព័ត៌មានជាតិ
អាកាសចរណ៍ស៊ីវិល៖ ចំនួនភ្ញៀវទេសចរបរទេសកើនឡើង៥ដង ចាប់តាំងពីរដ្ឋប្រកាសបើកប្រទេស
ចំនួនភ្ញៀវទេសចរបរទេស បានកើនឡើងជាលំដាប់ចាប់តាំងពីសម្តេចតេជោ ប្រកាសបើកប្រទេសឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក ជា អូន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោក ជា អូន បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ថា នៅអំឡុងកំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង កម្ពុជា ទទួលបានជើងហោះហើរត្រឹមតែ ៣ជើងទៅ ៦ជើងប៉ុណ្ណោះ ក្នុង១ថ្ងៃ ខណៈដែលបច្ចុប្បន្នមានការកើនឡើងពី ៨ជើង ទៅ ១០ជើង ពោលគឺចំនួនភ្ញៀវទេសចរកើនឡើងពីក្រោម ១០០នាក់ ទៅជាង ១០០០នាក់ ក្នុង១ជើង។ លោកសង្កត់ធ្ងន់ថា ចំនួនជើងហោះហើរ មិនសូវកើនឡើងទេ ប៉ុន្តែកើនចំនួនភ្ញៀវទេសចរ។

លោក ជា អូន ថ្លែងដូច្នេះថា« នៅក្នុងអំឡុងខែ ៣ទៅខែ៥ ពេលដែលកម្ពុជាបិទខ្លាំង ហើយប្រទេសគេ ក៏បិទដែរ ចំនួនទេសចរធ្លាក់ចុះទាប ប៉ុន្តែចាប់តាំងពីសម្តេចនាយករដ្ឋមន្រ្តីចាប់ផ្តើមប្រកាសបើកប្រទេសពីថ្ងៃទី ១៥ វិច្ឆិកាមក យើងឃើញថា វាកើនឡើងពី ៦០០ ទៅ ៧០០នាក់ និងឈានដល់ ១០០០នាក់ ដូច្នេះយើងអាចនិយាយបានថា កើនឡើង ៥ដង ធៀបទៅនឹងពេលដែលកំពុងបិទខ្លាំង»។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្ថែមថា កាលពីថ្ងៃទី ១៧ ខែធ្នូ ជើងយន្តហោះសាំងហ្កាពួរអ៊ាឡាញ ចាប់ផ្តើមហោះចូលខេត្តសៀមរាបដំបូង ដែលធ្វើឲ្យភ្ញៀវទេសចរបរទេសកើនឡើងជាបន្តបន្ទាប់។ លោក ជា អូន បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេស តាមរយៈជើងហោះហើរ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មានដូចជា មកពីប្រទេសអូស្រ្តាលី ប្រេស៊ីល កាណាដា ចិន បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ម៉ិចស៊ីកូ ណ័រវេ អ៊ុយក្រែន រូស្ស៊ី និងអាមេរិកជាដើម។
បើតាមលោក ជា អូន អាកាសចរណ៍ស៊ីវិលរំពឹងថា នៅឆ្នាំ ២០២២ខាងមុខ ចំនួនភ្ញៀវទេសចរណ៍បរទេស ចូលមកកម្សាន្តនៅកម្ពុជា កាន់តែមានចំនួនកើនឡើងខ្ពស់ ព្រោះពួកគេជឿជាក់លើកការគ្រប់គ្រងសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាក់វ៉ាក់សាំង ការព្យាបាលជំងឺកូវីដ និងរដ្ឋត្រៀមថ្នាំសម្រាប់ព្យាបាលកូវីដ-១៩ ជាដើម។
កាលពីចុងខែវិច្ឆិកា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ថា «ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះ អាចនឹងមានការប្រែប្រួលទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩»។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ លោកបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០។ ទោះយ៉ាងណា វិស័យនេះ កំពុងមានសន្ទុះកើនឡើងវិញ នៅចុងឆ្នាំ ២០២១នេះ បន្ទាប់កម្ពុជា បានសម្រុកចាក់វ៉ាក់ដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា