Connect with us

ព័ត៌មានជាតិ

ភ្នំំពេញកើត​អ្នក​ឆ្លង​រាល់ថ្ងៃ ឥឡូវ​នេះ អ្នក​ឆ្លង​រាលដាល​ដល់​ខេត្ត​កណ្តាល

បានផុស

នៅ

ក្រសួង​សុខាភិបាល​​ប្រកាស​ករណី​ឆ្លង​ជា​សហគមន៍​លើក​ដំបូង​នៅ​ថ្ងៃ ២៨ វិច្ឆិកា ២០២០ រាជធានី​ភ្នំពេញ​រងគ្រោះធ្ងន់ធ្ងរជាង​គេ ដោយ​រកឃើញ​មាន​អ្នក​ឆ្លង​​រាល់ថ្ងៃ​។ នៅ​ព្រឹកនេះ​ដែរ មាន​ករណី​ឆ្លង​ថ្មី ០៤ នាក់​ទៀត ហើយ​ជនរងគ្រោះ​ពីរ​នាក់​មាន​ទី​លំនៅ​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ទី​មួយ​ឈ្មោះ​សន សាន់បញ្ញារិទ្ធិ​ អាយុ ២០ ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ។ ចំណែក​ជន​រងគ្រោះ​មួយ​ទៀត​ឈ្មោះ ឡុង សុខនី ស្នាក់នៅ​សង្កាត់​ព្រែកឬស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ជា​បុគ្គលិក​នៅ​ហាង Pedro។

អ្នក​ឆ្លង​ថ្មី​ទាំង​ពីរ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និង​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ។

តាម​ការ​បញ្ជាក់​ពីក្រសួង​សុខាភិបាល វត្ថុ​សំណាកចំនួន ៣ ៤៦៧ ត្រូវ​បាន​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដោយ​រក​ឃើញ​វិជ្ជមាន ០៤ នាក់ រួមទាំង​ជនរងគ្រោះ​ពីរ​នាក់​​ខាង​លើ ដែល​រស់នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល។ វត្ថុ​សំណាក​នៅ​សល់​ ៤ ៩៩៤ ទៀត នឹង​ត្រូវ​ធ្វើ​វិភាគ​បន្ត​នៅថ្ងៃ​នេះ លទ្ធផល​ក្រសួង​នឹង​ប្រកាស​នៅថ្ងៃ​ស្អែក។

គិត​ត្រឹម​ព្រឹកថ្ងៃ ០៩ ធ្នូ ២០២០ នេះ អ្នក​​ឆ្លងកូវីដពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា សុរបកើន​ដល់ ៣៨ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់អង្រែ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម