ព័ត៌មានជាតិ
អ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង នៅកម្ពុជា កើនឡើងដល់៦៩ករណីហើយ
ភ្នំពេញ៖ រហូតមកដល់ព្រឹកថ្ងៃទី០២ខែមករាឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីអូមីក្រុងបានកើនឡើងដល់ចំនួន ៦៦ករណីនាក់ហើយ រួមទាំង៣ករណីរកឃើញ ថ្ងៃនេះ ដែលជាអ្នកដំណើរមកពីបរទេសទាំងអស់។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមេក្រុងជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំនៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា។
បើតាមក្រសួងសុខាភិបាលគិតមកដល់ព្រឹកថ្ងៃទី០១មករានេះក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីអូមីក្រុងចំនួនចំនួន៦៩ករណីនាក់ហើយ ក្នុងនោះមាន៣ករណីបានជាសះស្បើយ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ចំពោះស្ថានភាពសុខភាពរបស់អ្នកជំងឺអូមីក្រុងទាំងនោះមានលក្ខណៈល្អប្រសើរដោយមិនមានរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ។
លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ ៣ការពារ និង ៣កុំនិងចាក់វាក់សាំងកូវីដ-១៩ នៅពេលដល់លោកអ្នកឱ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅតាមសហគមន៍របស់យើង។
ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែ មិនត្រូវភ័យស្លន់ស្លោនោះទេ។ ដោយសម្តេចបានអះអាងថា កម្ពុជា កំពុងគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះមិនឱ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះឡើយ។
តែយ៉ាងណាក៏ដោយសម្តេច បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ត្បិតវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះមានលទ្ធភាពចម្លងលឿនជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជាដែលតា ឬ អាល់ហ្វា៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


