Connect with us

ព័ត៌មានជាតិ

តើការលួចសាងសង់ចម្លង​ប្រាសាទខ្មែរនៅវត្តមួយរបស់ថៃ​ មកដល់ពេលនេះ ដោះស្រាយដល់ណាហើយ?

បានផុស

នៅ

នៅពេលនេះ បញ្ហាលួចចម្លងសាងសង់ប្រាសាទអង្គររបស់ខ្មែរនៅក្នុងវត្តមួយ​នៃខេត្តបុរីរម្យរបស់ថៃ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ។ នេះបើតាមលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួងវប្ប​ធម៌ និង​វិចិ​ត្រសិល្បៈ ដែលបានគូសបញ្ជាក់ប្រាប់សារព័ត៌មានកម្ពុជាថ្មី។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានអះអាងថា នៅពេលនេះ អាជ្ញាធរកម្ពុជាកំពុងដោះស្រាយបញ្ហា​នេះជាមួយភាគីថៃ ដោយមានទាំងការសម្របសម្រួលផ្នែកការទូត និងបច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិសេសជាមួយកម្ពុជាថ្មី លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានគូសបញ្ជាក់បែបនេះថា៖ «ការងារហ្នឹង យើងនៅតែបន្តធ្វើ ធ្វើក្នុងលក្ខណៈបច្ចេកទេសផង និងក្នុងលក្ខណៈការទូត ហើយជាលទ្ធផលនោះ ចាំនៅពេលទៅមុខ នឹងមានការផ្តល់ជូនជាសាធារណៈ តើជាលទ្ធផលបែបណា ព្រោះយន្តការនៃការដោះស្រាយ យើងមានយន្តការច្រើនក្នុងនាមរាជរដ្ឋាភិបាលតាមរយៈការដោះស្រាយតាមការទូតនៃ​ប្រទេសជិតខាងភូមិផងរបងតែមួយរបស់យើង»។

ការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅពេលនេះ ធ្វើឡើងស្របពេលមហាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំនូវការដោះស្រាយរបស់អាជ្ញាធរកម្ពុជារឿងការលួចចម្លងសាងសង​ប្រាសាទអង្គររបស់កម្ពុជានៅក្នុងវត្តមួយនៅក្នុងប្រទេសថៃ។ មហាជនកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការលូចចម្លងប្រាសាទរបស់ខ្មែររបស់វត្តមួយនៅប្រទេសថៃនេះ។ ជាមួយគ្នានេះ មហាជនកម្ពុជា ក៏បានរិះគន់ខ្លាំងផងដែរទៅលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បានធ្វើការងារយឺតយ៉ាវក្នុងបញ្ហានេះ។

សូមបញ្ជាក់ថា បញ្ហានៃការសាងសង់ប្រាសាទថ្មរបស់ថៃដែលអាចថា ជាការចម្លងតាមប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានបែកធ្លាយ និងផ្ទុះឡើងខ្លាំងនៅក្នុងស្រទាប់យុវវ័យកម្ពុជាក្នុងពាក់កណ្តាលឆ្នាំ២០២១។ មហាជនកម្ពុជា បានចែករំលែករូបភាពការលួចចម្លងសាងសង់នេះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វ៊េសប៊ុកអមដោយការរិះគន់គ្រប់បែបយ៉ាង។ ពួកគេ ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាទប់ស្កាត់ការលួចចម្លងសាងសង់នេះជាបន្ទាន់ ដើម្បីការពារប្រាសាទទាំងនោះថា ជារបស់ខ្មែរពិតៗ៕

អត្ថបទ ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម