ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ា មានការអត់ធ្មត់ និងបញ្ឈប់អំពើហិង្សា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សភាពការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺមិនសាមញ្ញនោះទេ។ ដូច្នេះក៏ត្រូវប្រើវិធានការ មិនសាមញ្ញដែរ ហើយសម្ដេចក៏បន្តស្នើឲ្យភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ាបន្តការអត់ធ្មត់ និងបញ្ឈប់អំពើហិង្សា ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា នាព្រឹកថ្ងៃទី ៥ ខែមករានេះ បានថ្លែងថា សម្រាប់ដំណើររបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលឆាប់ៗខាងមុខនេះ គឺធ្វើទៅតាមអ្វីដែលជាកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន កាលជួបប្រជុំគ្នា នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ឆ្នាំ២០២១ កន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់ឃើញភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា មានការអត់ធ្មត់ ដើម្បីកុំឲ្យអំពើហិង្សាកើតឡើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ចឹងទេ វាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបញ្ឈប់អាហិង្សាហ្នឹងៗ សភាពការណ៍នៅមីយ៉ាន់ម៉ា មិនសាមញ្ញ ដូច្នេះយើងក៏ត្រូវប្រើវិធានការ មិនសាមញ្ញដែរ»៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


