សន្តិសុខសង្គម
Update ៖ ភ្លេចបិទចង្ក្រានហ្គាស បណ្ដាលឱ្យអគ្គិភ័យឆេះផ្ទះជាច្រើនខ្នង
យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងដែរ ដែលត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង និង២ខ្នងទៀតរោលរាលខូចខាតដោយអន្លើ ដោយសារតែការធ្វេសប្រហែសក្នុងការប្រើប្រាស់ចង្ក្រានហ្គាសមិនបានពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩៖៣០នាទី ព្រឹក ស្ថិតនៅចំណុចក្រុមទី២២ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងករណីអគ្គិភ័យនេះបានឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ទាំងស្រុងគឺ ១. ឈ្មោះ លឹម សុវ៉ាន់ ភេទប្រុស ទំហំ៧ម×៨ម ធ្វើអំពីឈើ (ផ្ទះបង្កហេតុ) ២. ឈ្មោះ ចាន់ ហួត ភេទប្រុស អាយុ ៦២ឆ្នាំ ទំហំ១២ម×១៥ម ធ្វើអំពីឈើ (ឆ្លងពីផ្ទះឈ្មោះលឹម សុវ៉ាន់) និង៣. ឈ្មោះ ហេង កុម្ភះ ភេទស្រី អាយុ៣៣ ឆ្នាំ ទំហំ៥ម×១៣ម ផ្ទះទាមជញ្ជាំងថ្ម (ឆ្លងពីផ្ទះឈ្មោះលឹម សុវ៉ាន់)។

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ បង្ការ-ពន្លត់អគ្គីភ័យបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ០៣គ្រឿង, រថយន្តអធិការដ្នានស្រុកសង្កែចំនួន ០១គ្រឿង និងរថយន្តអធិការដ្ឋានស្រុកឯកភ្នំចំនួន ០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ០៩ឡាន ។ មូលហេតុបណ្តាលមកពីការធ្វេសប្រហែស(ដាំបាយទុកចោលផ្ទុះកំប៉ុងហ្គាស)៕



អត្ថបទ : សោ និយមរ័ត្ន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


