ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងជាប់ដងទន្លេចំនួន ៤ មានសត្វផ្សោតកម្របំផុតលើពិភពលោក
ស្ថិតនៅភូមិភាគឦសាន ខេត្តស្ទឹងត្រែងមានលក្ខណៈភូមិសាស្ត្រជាប់ជាមួយប្រទេសឡាវ មានដងទន្លេចំនួន ៤ ហូរកាត់។ ខេត្តស្ទឹងត្រែងមានសក្ដានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ពិសេសសត្វផ្សោតមេគង្គដែលជាប្រភេទថនិកសត្វដ៏កម្រនៅក្នុងពិភពលោកដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានឲ្យកម្ពុជាថ្មីដឹងថា ផលិតផលទេសចរណ៍ខេត្តស្ទឹងត្រែង ភាគច្រើនពឹងផ្អែកលើវប្បធម៌-ធម្មជាតិ និងកសិទេសចរណ៍។ ចំពោះតំបន់ទាក់ទាញទេសចរណ៍ខេត្តស្ទឹងត្រែងនៅមានតិច និងស្ថិតនៅឆ្ងាយៗពីគ្នា។ យ៉ាងណាភាពស្រស់ត្រកាល និងភាពសំបូរបែបនៃធនធានធម្មជាតិបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត សម្រាកលំហែកាយនិងចង់ដឹងចង់ស្គាល់តំបន់ដែលមានទេសភាពល្អស្អាតនៅក្នុងខេត្តនេះ។
លោកប្រធានមន្ទីរបានបន្តថា ខេត្តស្ទឹងត្រែងមានលក្ខណៈភូមិសាស្ត្រអំណោយផលល្អ ដោយសារមានភូមិសាស្ត្រជាប់ដងទន្លេចំនួន ៤ គឺទន្លេមេគង្គ ទន្លេសាន ទន្លេស្រែពក និងទន្លេកុង។

បើតាមលោកប្រធានមន្ទីរ ខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ចំនួន ០៦ កន្លែងមាន សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ សហគមន៍អេកូទេសចរណ៍ព្រះរំកិល សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល សហគមន៍អេកូទេសចរណ៍កោះព្រះ និងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។
ដោយឡែករមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃមាន ០៧ កន្លែង មានរមណីយដ្ឋានទេសចរណ៍ជំនោរកោះខ្សាច់សេកុង (ទេសចរណ៍តាមរដូចកាល) រមណីយដ្ឋានទេសចរណ៍ឆ្នេរខ្សាច់សេកុង (ទេសចរណ៍តាមរដូវកាល) រមណីយដ្ឋានទេសចរណ៍សម្រស់សេសាន (ទេសចរណ៍តាមរដូវកាល) រមណីយដ្ឋានទេសចរណ៍ចម្ការក្រូច រមណីយដ្ឋានទេសចរណ៍ជួរចាប រមណីយដ្ឋានទេសចរណ៍អន្លង់ផ្សោតឈើទាល និងរមណីយដ្ឋានទេសចរណ៍និស្ស័យស្នេហ៍សេសាន។

បើតាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តំបន់រមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តស្ទឹងត្រែងមានដូចជា៖
១/ តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុងនិងជុំវិញ (សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ)
– រមណីយដ្ឋានភ្នំព្រះធាតុ
-រមណីយដ្ឋានប្រាសាទព្រះគោ
-រមណីយដ្ឋានអណ្ដូងបុរាណ/ប្រាសាទគូរ
២/ តំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍់
-សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ
-សហគមន៍អេកូទេសចរណ៍កោះព្រះ
-សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
-សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ
-សហគមន៍អេកូទេសចរណ៍ព្រះរំកិល
-រមណីយដ្ឋានជួរវែង (អូរម្រះ)
-រមណីយដ្ឋានអូរឫស្សីកណ្តាល
-រមណីយដ្ឋានទេសចរណ៍ចម្ការក្រូច
-រមណីយដ្ឋានទេសចរណ៍កោះខ្សាច់សេកុង
៣/ តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេទាំង៤ រួមមាន (ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងស្រែពក)
-រមណីយដ្ឋានអន្លង់ផ្សោតត្បូងខ្លា
-រមណីយដ្ឋានអន្លង់ផ្សោតឈើទាល
-រមណីយដ្ឋានតំបន់រ៉ាមសារ
៤/ តំបន់សក្ដានុពលទេសចរណ៍តាមបណ្ដោយក្រវាត់ព្រំដែនកម្ពុជា-ឡាវនិងតំបន់ឧទ្យានជាតិវិរៈជ័យ និងវប្បធម៌-ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច
-តំបន់សត្វស្លាបសៀមប៉ាង (អាហារដ្ឋានត្មាត)
-រមណីយដ្ឋានឧទ្យានជាតិវីរៈជ័យ និងតំបន់ជុំវិញជនជាតិភាគតិចអូរចាយ
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


