Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖ មិនសូវមានបេក្ខជនទៅមើលលទ្ធផលប្រឡងនៅតាមមណ្ឌលទេ

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី១៤មករានេះថា
ឆ្នាំនេះ​ក៏​ដូចចា​ឆ្នាំមុនៗដែរ​មិនសូវមានបេក្ខជន ទៅមើលលទ្ធផលប្រឡងនៅតាមមណ្ឌប្រឡងច្រើនទេគឺពួកគាត់មើលតាមហ្វេសប៊ុករបស់ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំបានផ្សព្វផ្សាយលទ្ធផលប្រឡងបាក់ឌុប​តាមហ្វេប៊ុកប៉ុន្មានឆ្នាំមកហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជនមិនចាំបាច់ទៅមើលដោយផ្ទាល់នៅតាមមណ្ឌលប្រឡងនោះទេ។

លោកបានបន្ថែមថា «ខ្ញុំយល់ថាក្រសួងផ្សាយតាមហ្វេប៊ុកនេទទួលបានលទ្ធផលល្អ ដោយសារសិស្សភាគច្រើន​​​មើលតាមហ្វេសប៊ុក។ ហើយម្យ៉ាងទៀតអាចការពារពីការវាយលុកជំងឺបម្លែងខ្លួនថ្មីអូមីក្រុងទៀត ដែលកំពុងវាយលុកនៅក្នុង​សហគមន៍កម្ពុជាយើងហើយ»។

ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់បេក្ខជនប្រឡងបាក់ឌុប មិនចាំបាច់មកតាមដានលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ ព្រោះក្រសួងក៏បានផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មីអូមីក្រុង។

ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថានៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២០១៦ នាក់ស្មើ​៦៥.៦៥​ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។

ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន១៥៥២នាក់ និទ្ទេស C ចំនួន១១៦៣៤នាក់ និទ្ទេសDចំនួន២៣៤៩៩នាក់និងនិទ្ទេស Eចំនួន២៩៩១៥នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ក្រុមហ៊ុន ត្រាំ គ្រោង​វិនិយោគរាប់ពាន់លាន​ដុល្លារ នៅវៀតណាម

សេដ្ឋកិច្ច២៤ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា២៧ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា២៩ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម