ព័ត៌មានជាតិ
បេក្ខជនឈរឈ្មោះបោះឆ្នោតសង្កាត់ជាប់ពេញសិទ្ធិហើយត្រូវរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈធ្វើការជូនប្រជាជនដោយមិនរុញរានិងខ្លាចពីការនឿយហត់
បន្ទាយមានជ័យ ៖ លោកអាងណារិទ្ធ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ព្រះពន្លា បានមានប្រសាសន៍ក្នុង ពិធីសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំអាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍ ៥ឆ្នាំ ២០២២.២០២៧ របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រះពន្លាថា បេក្ខជនដែលឈរឈ្មោះបោះឆ្នោតសង្កាត់ជាប់ពេញសិទ្ធិហើយនោះត្រូវតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ធ្វើការជូនប្រជាជនដោយមិនរុញរានិងពីការនឿយហត់នោះឡើយ។
ពិធីនេះប្រារព្ធធ្វើនៅ ល្ងាច ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ នៅបរិវេណក្នុងគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រះពន្លា ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរូសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកឧកញ៉ា ហង្សស៊ីផា ក្រុមការងារ កណ្តាលចុះជួយសង្កាត់ព្រះពន្លា អ្នកមុខ អ្នកការ និង ប្រជាពលរដ្ឋទាំង៧ សង្កាត់ បានចូលរួមផងដែរ។
លោកអាង ណារិទ្ធ បានមានប្រសាសន៍បន្តទៀតថា សន្និបាតនេះ បានសម្ដែង នូវការគាំទ្រ យ៉ាងពេញទំហឹង ដល់លោក មុំ ប៉ុណ្ណា ធ្វើជាចៅសង្កាត់ក្នុងអាណត្តិនេះបន្តទៀត បេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់ គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ ភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត ។
លោកអាង ណារិទ្ធ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា បេក្ខជនដែលឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ក្នុងសង្កាត់ព្រះពន្លា មានចំនួន ២៦រូប ត្រូវខិតខំបន្ថែម ទៀតនូវការងារសំខាន់ៗ រួមមាន ត្រូវ ថែ រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានាផងដែរ ដើម្បី ឆ្ពោះ ទៅ កាន់ ការ បោះឆ្នោតនាពេលខាងមុខ តាម រយៈ នៃ ការផ្សព្វផ្សាយ សេចក្តី សម្រេច ស្ដី ពី ផែន ការកទៅ កាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២នេះ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្តយក ចិត្ត ទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវ បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុង ពេល ដែល ប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីឈ្នះឆ្នោតហើយត្រូវបំរើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសគឺសាមគ្គីភាពផ្ទៃក្នុងឲ្យល្អផងថែដែរ។
បញ្ចប់កម្មវិធីលោកអាងណារិទ្ធ និងលោកឧកញ៉ា ហង្សស៊ីផា បានចែក សារុង១នាក់សារុង១ដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងសន្និបាទនេះផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ