ព័ត៌មានជាតិ
ក្រុមតារាល្បីៗរបស់ថៃសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា
ក្រុមតារាភាពយន្ត តារាចម្រៀង តារាបង្ហាញម៉ូត បវរកញ្ញា និងតារាបាល់ទាត់ល្បីរបស់ប្រទេសថៃ បានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយទៅកាន់ប្រជាជនថៃ ក៏ដូចជាពិភពលោក ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ ការសន្យាទាំងនេះ ត្រូវបានធ្វើទ្បើងក្នុងពេលដែលពួកគេបានជួបដោយផ្ទាល់ជាមួយលោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្សព្វផ្សាយពីវិសយ័ទេសចរណ៍របស់កម្ពុជានៅក្នុងប្រទេសថៃ លោកបណ្ឌិត សុខ សុក្រឹត្យា បានជួបជាមួយតារាជើងចាស់ល្បីៗរបស់ប្រទេសថៃ រួមមាន អ្នកស្រី Pantipha Sakulchai, កញ្ញា Kwan Usamanee, កញ្ញា Anyarin Terathananpat, តារាចម្រៀង តារាបង្ហាញម៉ូត និងជាបវរកញ្ញាពិភពលោក កញ្ញា Paweensuda Drouin និងកីឡាករបាល់ទាត់ដ៏ល្បីលោក Kawin Thamsatchanan លោក Chanathip Songkrasin កីឡាករជិះសេះ កញ្ញា Sailub Lertratanachai ដែលត្រៀមទៅប្រកួត Asean Game 2023 នៅកម្ពុជា។ ជំនួបនេះ គឺដើម្បីបង្ហាញឲ្យពួកគេបានស្វែងយល់ដឹងអំពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជា ស្ថានភាពកូវីដ១៩ និងការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ សំខាន់ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងប្រកបដោយសុវត្ថិភាព។

បើតាមលោកបណ្ឌិត សុខ សុក្រឹត្យា គឺក្រុមតារាល្បីៗរបស់ប្រទេថៃទាំងនេះ បានបង្ហាញនូវក្តីរំភើប និងកោតសរសើរស្ញប់ស្ញែងអំពីសក្តានុពលនៃវិស័យទេសចរណ៍ដែលមិនចេះរីងស្ងួតនៅប្រទេសកម្ពុជា ហើយពួកគេម្នាក់ៗសុទ្ធតែបានសន្យាចំពោះមុខលោកបណ្ឌិតថា នឹងជួយផ្សព្វផ្សាយនូវសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជាឲ្យបានទូលំទូលាយបន្ថែមទៀត។ ចំណែក លោកបណ្ឌិត សុខ សុក្រឹត្យាវិញ បានលើកទ្បើងឲ្យពួកគេបានដឹងអំពីការបើកប្រទេសទទួលភ្ញៀវទេសចរវ៉ាក់សាំងទ្បើងវិញតាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយអ្នកចាក់វ៉ាក់សាំងចាប់ពី២ដូសទ្បើងទៅ គឺមិនចាំបាច់ធ្វើចត្តាទ្បីសក័នោះទ្បើយ។ លោកក៏បានប្រាប់ពួកគាត់ឲ្យបានដឹងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានអះអាងថា ទោះបីក្នុងអំទ្បុងពេលកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័សំខាន់ៗ ដូចជា ផ្លូវថ្នល់ ព្រលានយន្តហោះ ជាពិសេស គឺហេដ្ឋារចនាសម្ពន្ធ័ក្នុងតំបន់ទេសចរណ៍សំខាន់ៗ មានខេត្តព្រះសីហនុ និងខេត្តសៀមរាបដើម្បីត្រៀមទទួលភ្ញៀវទេសចរទ្បើងវិញ។ រីឯ មកដល់ពេលនេះ កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៨១.៩៩% ហើយក៏កំពុងដំណើរការចាក់ដូសជម្រុញថែមទៀត។ ទាំងអស់នេះ គឺជាជោគជយ័របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ហើយផ្តើមពីនោះមក ក៏បានលើកកម្ពស់កិត្យានុភាពកម្ពុជាឲ្យល្បីល្បាញលើពិភពលោក និងបានជម្រុញឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ក្រុមតារាល្បីៗរបស់ថៃដែលសន្យាជួយផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា គឺពួកគេខ្លះធ្លាប់បានមកទស្សនាប្រទេសកម្ពុជា ខណៈខ្លះទៀតមិនទាន់បានមកនៅទ្បើយទេ។ តែទោះយ៉ាងណាក៏ដោយ ក៏ពួកគេបានសន្យាថា នឹងជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជាឲ្យបានកាន់តែទូលំទូលាយ ហើយនឹងជម្រុញឲ្យសមាជិកក្លឹបរបស់ពួកគេ មកទស្សនាប្រទេសកម្ពុជាឲ្យបានគ្រប់ៗគ្នាផងដែរ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ