ព័ត៌មានជាតិ
ខែមីនា ឆ្នាំ២០២២ នឹងមានការស្ថាបនាផ្លូវកៅស៊ូឆ្ពោះទៅតំបន់ទេសចរឆ្នេរនេសាទ
កោះកុង ៖ តបនឹងក្តីកង្វល់របស់ពលរដ្ឋស្រុកស្រែអំបិល ខេត្តកោះកុង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អះអាងថា បើគ្មានអ្វីប្រែប្រួលទេនោះ នៅដើមខែមីនា ឆ្នាំ២០២២ខាងមុខ ក្រុមការងារនឹងចុះពិនិត្យវាយតម្លៃក៏ដូចជាស្ថាបនាផ្លូវកៅស៊ូប្រវែង២៤គីឡូម៉ែត្រជាបណ្តើរឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានឆ្នេរនេសាទ។

មុននឹងបង្ហាញពីផែនការស្ថាបនា ចំពោះភាពលំបាកធ្វើដំណើរទៅមកលើកំណាត់ផ្លូវក្រាលគ្រួសក្រហមចាប់ពីរបងសាលាស្រុកទៅកាន់តំបន់ទេសចរឆ្នេរនេសាទដ៏មានសក្តានុពល ដោយលោក អៀ ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង សុំការអធ្យាស្រ័យយោគយល់ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ។

លោក អៀង ដារ៉ាវុធ លើកឡើងកាលពីថ្ងៃទី១៧ ខែមករា ថ្មីៗនេះថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងកើតមាន ពុំមែនមន្ត្រីមន្ទីរជំនាញ ក្រសួង ឬរដ្ឋបាលខេត្ត ធ្វើមិនដឹងមិនឮនោះទេ ពោលគឺរៀងរាល់ឆ្នាំ តែងជួសជុលខួបជាបណ្តោះអាសន្នជាប្រចាំ ដើម្បីធ្វើយ៉ាងណាងកែសម្រួលដល់ការធ្វើរបស់អ្នកពាក់ព័ន្ធទាំងអស់មិនថាតែរដូវប្រាំង និងរដូវវស្សាឡើយ។

បើតាមលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការបង្ហាញរបស់ក្រសួងអភិវឌ្ឍន៍សហការធនាគារពិភពលោក យ៉ាងយូរគឺនៅខែមីនា ឆ្នាំ២០២២ ក្រុមការងារជំនាញក្រសួងនឹងចុះសិក្សាពិនិត្យវាយតម្លៃពីប៉ះពាល់ រួចអនុវត្តស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នេះជាបណ្តើរៗតែម្តង។
ការយឺតយ៉ាងស្ថាបនាខាងលើយ៉ាងដូច្នេះ ក៏ព្រោះតែស្ថានភាពរីករាលដាលជំងឺកូវីដ១៩តម្រូវការថវិកាដោះស្រាយ ជាក់ស្តែងក្រសួងអភិវឌ្ឍន៍ជនបទ កំណត់ដាក់ចូលជាគម្រោងស្ថាបនាជាកៅស៊ូ តាំងពីឆ្នាំ២០២០មកម្ល៉េះ។ គ្រាខេត្តផ្សេងៗអភិវឌ្ឍន៍រួចរាល់ហើយតាមគម្រោង នៅឡើយតែខេត្តកោះកុងប៉ុណ្ណោះ។

ក្រៅពីគម្រោងអភិវឌ្ឍន៍ផ្លូវគ្រួសក្រហមទៅឆ្នេរនេសាទ មន្ទីរក៏ដាក់បញ្ចូលផ្លូវក្រួសក្រហមទៅកាន់ស្រែថ្មបាំងផងដែរដោយមានប្រវែងជិត៣០គីឡូម៉ែត្រឱ្យប្រែក្លាយថ្នល់កៅស៊ូ ព្រោះតែសុទ្ធតែជាតំបន់សក្តានុពលនិងតម្រូវការចង់បានរបស់ពលរដ្ឋ។
លោក ងួន លាង យុវតី ណា ធី និងលោក សុភ័ណ្ឌ ជាពលរដ្ឋរស់នៅភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការរងប៉ះពាល់ដោយសារតែធូលីដីហុយពេញផ្ទះ ខ្លះចូលភ្នែកច្រមុះ និងប្រឡាក់សម្លៀកបំពាក់ ពេលមានរថយន្តតូចធំបើកធ្វើដំណើរទៅមកម្តងៗក្នុងល្បឿនលឿនអំឡុងរដូវប្រាំង។

ក្រុមពលរដ្ឋដដែល អះអាងថា បើរដូវភ្លៀងធ្លាក់វិញ រអិលគ្រោះថ្នាក់ជាប់ផុងក៏មានដែរ ដូច្នេះពួកគាត់ស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តកោះកុង ព្រមទាំងមន្ទីរជំនាញ ជួយដោះស្រាយធ្វើផ្លូវកៅស៊ូ ឬបេតុងជូនពលរដ្ឋផង ព្រោះរង់ចាំយូរឆ្នាំមកហើយស្ងាត់ទៅវិញមិនដឹងហេតុអ្វី៕
អត្តបទៈសិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


