Connect with us

ព័ត៌មានជាតិ

ខេត្តជាប់ព្រំដែនចំនួន២ប្រើវ៉ាក់សាំងម៉ូឌឺណារបស់អាមេរិកចាក់ដូសទី៤ដល់មន្ត្រីរាជការជួរមុខ

បានផុស

នៅ

ខេត្តជាប់ព្រំដែនចំនួន២ រួមមាន ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀងបានប្រើប្រាស់វ៉ាក់សាំងម៉ូឌឺណារបស់អាមេរិកសម្រាប់ចាក់ដូសទី៤ជួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្ត ដើម្បីជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មីប្រភេទថ្មីអូមីក្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញ(ដូសទី៤) ប្រភេទMODERNA កាលពីថ្ងៃទី២១ ខែមករា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលមានជាប់ព្រំប្រទល់ជាមួយថៃ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ដូសជំរុញ (ទី៤)នេះ គឺជាចំណុចសំខាន់ និងជាការបន្ស៉ាំខ្លួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ។ លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច បានគិតគូរខ្ពស់អំពីសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ដែលបម្រើការងារជូនដល់ប្រជាពល​រដ្ឋ ពិសេស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងមន្ត្រីសាធារណៈ ធ្វើយ៉ាងណាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបានលឿន និងឆាប់រហ័សបំផុត។

លោកអភិបាលខេត្ត បានអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវនាំគ្នាមកទទួលវ៉ាក់សាំងដូសជម្រុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនបងប្អូនទូទាំងប្រទេសនាពេលនេះ។  មន្ត្រីជួរមុខ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ (ទី៤) នាថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២២នេះ មានចំនួន ៦២៦៨នាក់ មកពីមន្ទីរ អង្គភាព ក្រុង/ស្រុក ឃុំសង្កាត់។

ចំណែក ខេត្តស្វាយរៀងដែលជាខេត្តនៅជាប់ព្រំដែនវៀតណាមវិញ ក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ប្រភេទម៉ូឌឺណាជួនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្តចាប់ពីថ្ងៃទី២០ខែមករា ឆ្នាំ២០​២២។ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង​ ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា​ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៤ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងខ្លួនថ្មី​ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្ត ដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ក្រោយការឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងវាយលុកសព្វថ្ងៃ។

ក្រសួងសុខាភិបាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទPfzerរបស់អាមេរិក។ ក្រុមគោលដៅនៅរាជធានីភ្នំពេញដែលត្រូវចាក់ដូសទី៤ រួមមាន ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)មន្ត្រីរាជការ កងទ័ព នគបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកានៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូស ជំរុញរូច ហើយមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់ដួសទី៣ ឬដួសជំរុញរួចនៅតាមមន្ទីរពេទ្យជាតិនានា។

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរីជ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានអ្នកបានចាក់ដូសទី៤សរុបចំនួន២៤៥០០៣នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម