ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជា នឹងយាងទៅចូលរួមពិធីសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិន
តាមកម្មវិធីដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។ ចិន នឹងរៀបចំធ្វើពិធីនេះ ចាប់ពីថ្ងៃទី៤ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

គុណតម្លៃរបស់កីឡាអូឡាំពិកនេះ ត្រូវបានប្រជាជន និងប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេស កីឡាអូឡាំពិករដូវរងា២០២២នេះ គឺជាតឹកតាងបញ្ជាក់កាន់តែប្រ័ត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ។
នេះ មិនមែនជាលើកដំបូងនៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតីរបស់កីឡាអូឡាំពិករដូវរងានោះទេ ប៉ុន្តែប្រទេសចិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះពិធីប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីខែសីហា ឆ្នាំ២០០៨ ហើយទទួលបាននូវការចាប់អារម្មណ៍ និងសាទរពីពិភពលោកទាំងមូល។ នៅឆ្នាំ២០២២នេះ សហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ជាងមុនលើប្រទេសចិនក្នុងកម្មវិធីដ៏មហិមានៃការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងា២០២២។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា សំឡេងនៃសហគមន៍អន្តរជាតិដែលគាំទ្រយ៉ាងមុតមាំ និងកាន់តែច្រើនឡើងៗចំពោះរដ្ឋធានីប៉េកាំងក្នុងការរៀបចំប្រកបដោយសុវត្ថិភាព និងមានភាពរលូនតាមពេលកំណត់នូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ទន្ទឹមនឹងនេះ សំឡេងដែលប្រឆាំងក៏កាន់តែច្រើនឡើង និងខ្លាំងឡើងផងដែរ ទៅនឹងការធ្វើនយោបាយធូបនីយកម្មកីឡា។
ជាក់ស្តែងណាស់ ក្នុងការផ្តល់បទសម្ភាសន៍ជាពិសេសជាមួយកាសែតប្រជាជនចិន លោកស្រី Kate Caith-ness ប្រធានសហព័ន្ធពិភពលោកកីឡាcurling បានវាយតម្លៃខ្ពស់ចំពោះកិច្ចការបង្ការការឆ្លងជំងឺ Covid-19 ពីសំណាក់ប្រទេសចិន ដើម្បីធានាជាក់លាក់ដល់សុខសុវត្ថិភាពសុខភាពរបស់មនុស្សទូទៅដែលអញ្ជើញមកចូលរួម។ ចំណែក លោក Spyros Capralos ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេសក្រិកវិញ បានបញ្ជាក់ដែរថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បង្ហាញពីពាក្យសន្យារបស់ប្រទេសចិនចំពោះឧត្តមគតិអូឡាំពិក។

សូមបញ្ជាក់ថា រដ្ឋធានីប៉េកាំង គឺជារដ្ឋធានីទី១ លើលោកដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា ហើយការប្រកួតកីឡាអូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិកបែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


