Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ល្អ​រវាង​អង្គការ UNDP​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជីវភាព​ងាយ​រងគ្រោះ

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​អនុគណៈ​ក​ម្មា​ធិការ​ជំនួយ​សង្គម នៃ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ល្អ​រវាង​អង្គការ UNDP​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជម្ងឺ​កូ​វីដ​-១៩​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជីវភាព​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បែបនេះ​ ក្នុង​ពេល​កិច្ចប្រជុំ​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​ជំនួយ​សង្គម​នៅ​កម្ពុជា និង​អំពី​វិធានការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ទាន់ពេលវេលា ចំពោះ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ជាមួយ​អង្គកា​រ UNDP តាមរយៈ Zoom ដែល​ដឹកនាំ​ដោយ លោក​សំហេង បុរស​នា​ល្ងាច​ម្សិល​មិញ​នា​ទីស្តីការក្រសួង។

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​បញ្ច​សក់​ដែរ​ថា កិច្ចប្រជុំ​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​ជំនួយ​សង្គម​នៅ​កម្ពុជា និង​អំពី​វិធានការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​ពិសេស​ជំរុញ​នូវ​ការឆ្លើយតប​ទាន់ពេលវេលា ចំពោះ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ជាមួយ​អង្គកា​រ UNDP​។

លោក​សំហេង បុរស ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ដៃ​ដូរ​អភិវឌ្ឍន៍​ជាច្រើន​ដែល​បាន​សហការ​ល្អជា​មួយ​ក្រសួង​ដើ​ម្បី​ចូលរួម​ជួយ​លើ​ការឆ្លើយតប​ទាន់​ពេល​វេលា​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​តាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទោះបីជា​កម្ពុជា​កំពុងស្ថិត​ក្នុង​បរិការណ៍ និង​កាលៈទេសៈ ទទួលរង​ផលប៉ះពាល់ នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏​ដោយ​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម