Connect with us

ព័ត៌មានជាតិ

ស្អែកនេះ មាន ៧ ទីតាំង ​តេស្ត​រក​កូវីដ អ្នក​ប៉ះពាល់​​ព្រឹត្តិការណ៍ ២៨​ វិច្ឆិកា

បានផុស

នៅ

ក្រសួង​សុខាភិបាល​បានបង្ហាញ​ទីតាំង​សម្រាប់យក​សំណាកអ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។​ នៅ​ថ្ងៃ​សៅរិ៍​ស្អែកនេះ ចាប់​ពី​វេលា​ម៉ោង ០៧ ០០ នាទីព្រឹក ទីតាំង​ចំនួន ០៧ នឹង​រៀបចំ​ធ្វើ​តេស្ត​ទាំងអ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល។

ទីតាំង​ទាំំង ៧ មាន​៖

  • ផ្ទះ​សម្តេច​ពញាចក្រី ហេង សំរិន វេលា​ម៉ោង ០៨ ០០ ព្រឹក
  • ផ្ទះ​សម្តេច​ក្រឡាហោម ស ខេង វេលាម៉ោង ០៨ ០០ ព្រឹក
  • រដ្ឋសភា វេលាម៉ោង ០៩ ០០ ព្រឹក
  • ក្រសួងមហាផ្ទៃ វេលាម៉ោង ០៨ ០០​ ព្រឹក
  • ផ្ទះ​ឯកឧត្តម ហ៊ុន ម៉ានី វេលាម៉ោង ១១ ០០ ព្រឹក
  • ទីតាំង​អង្គភាពភីឡុត​បន្ទាយ​ទួលក្រសាំង​សម្រាប់ក្រុម​ភីឡុត និង​ក្រុម​អង្គរក្ស​សម្តេច​តេជោ វេលា​ម៉ោង ០៨ ០០ ព្រឹក
  • ពហុកីឡដ្ឋានជាតិ​អូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ផ្ទាល់ និងប្រយោល) វេលា​ម៉ោង ០៧ ០០ ព្រឹក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម