ព័ត៌មានជាតិ
ព្រឹកនេះ គណៈប្រតិភូកងទ័ពថៃ ទៅទស្សនាបញ្ជាការដ្ឋានទ័ពពិសេស និងវិមានឈ្នះ ឈ្នះ
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ហើយតាមកម្មវិធីដែលបានគ្រោងទុក នៅម៉ោងជាង៨ព្រឹកនេះ គណៈប្រតិភូកងទ័ព បានទស្សនាបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលក្នុងឳកាសនោះ នឹងទទួលស្វាគមន៍ដោយលោកឧត្តមសេនីយ៍ឯក ចាប ភក្តី ។

បន្ទាប់ពីទស្សនាបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក គណៈប្រតិភូមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ NARONGPAN JITTKAEWTAE អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នឹងអញ្ជើញបន្តដំណើរទៅទស្សនាវិមានឈ្នះឈ្នះ ដែលជាទីតាំងបង្ហាញនូវប្រវត្តិសាស្រ្តនៃការបញ្ចប់សង្គ្រាមនៅកម្ពុជាតែម្តង។ ក្រោយពីជួបពិភាក្សាជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជានាវេលាម៉ោង១១ព្រឹក គណៈប្រតិភូកងទ័ពថៃ នឹងទទួលទានពិសារអាហារថ្ងៃត្រង់ និងមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសថៃវិញ តាមជើងយន្តហោះពិសេសរបស់ខ្លួននៅវេលាម៉ោង១ និង៣០នាទីរសៀល។
សូមបញ្ជាក់ថា គណៈប្រតិភូមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០៣ ដល់ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ នេះ គឺជាលើកទីមួយហើយដែលប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


