ព័ត៌មានជាតិ
ព្រះវត្តមានមហាក្សត្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងពង្រឹងចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូរវាងកម្ពុជា-ចិន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យទទួលកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយក្រុមសារព័ត៌មាន Xinhua នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ខែកុម្ភៈ ដោយព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលក្រោមពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត» នេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ព្រះអង្គបានសព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយ ស្ដេចយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូវាងកម្ពុជា-ចិន។

ព្រះអង្គមានព្រះរាជបន្ទូលបន្តទៀតថា គ្មាអ្វីគួរឱ្យឆ្ងល់នោះទេថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងផ្តល់ជូនអត្តពលិកនូវកន្លែងស្នាក់ ម្ហូបអាហារ ការថែទាំសុខភាព ការធ្វើចរាចរណ៍ ការកម្សាន្តកាយសម្បទា ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀត ដែលមានគុណភាពខ្ពស់។ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ប្រជាជនចិន នឹងធ្វើឱ្យដិតជាប់ក្នុងអារម្មណ៍របស់អ្នកចូលរួម។ ព្រះអង្គជឿជាក់ថា ប្រជាជនចិនមានសមត្ថភាពក្នុងការបង្ហញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក។
ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត»របស់កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិកប៉េកាំងឆ្នាំ២០២២។ ព្រះអង្គមានព្រះរាជបន្ទូលថា នេះបានបង្ហាញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ដោយឃើញថា ក្នុងបរិបទកូវីដ១៩ពិភពលោកកំពុងប្រឈមមុខជាមួយភាពលំបាកគ្រប់ប្រភេទ ហើយពាក្យស្លោកប្រធានបទបានបង្ហាញពីពិភពលោកត្រូវខិតខំរួមគ្នាដើម្បីសម្រេចបាននូវភាពត្រចះត្រចង់នាថ្ងៃអនាគត។ «រួមគ្នាឆ្ពោះទៅអនាគត»បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នានិងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូលនិងចក្ខុវិស័យនៃកីឡាអូឡាំពិក និងព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក។

ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗនៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសគឺការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម។
អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះអង្គបានបន្តទៀតថា ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនៅទីក្រុងBandungប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជា និងចិនបានក្លាយជាមិត្តចាស់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។
រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើន។ ក្នុងអំឡុងពេលនៃជំងឺវីរុសកូវីដ១៩ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺវីរុស ចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុសមកកាន់កម្ពុជា ជាពិសេសនោះគឺវ៉ាក់សាំងកូវីដ។ នាពេលបច្ចុប្បន្ននេះ ជាង៩០%នៃវ៉ាក់សាំងកូវីដដែលកម្ពុជាទទួលបានគឺមកពីប្រទេសចិន នេះជាការបង្ហាញយ៉ាងជាក់ស្តែងអំពីសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។
ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តអភិវឌ្ឍរីកចម្រើន ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ ឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជានិងចិនបានចូលជាធរមាន ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការដឹកជញ្ជូន និងកសិកម្មជាដើម។
ព្រះករុណាព្រះមហាក្សត្រមានការរំពឹងទុកថា តាមរយៈចំណងមិត្តភាពនៃប្រជាជនទាំងពីរប្រទេសដែលប្រៀបដូចបងប្អូន នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំ កម្ពុជានិងចិននឹងរួមចំណែកកាន់តែធំធេងសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២។ គុណតម្លៃរបស់កីឡាអូឡាំពិកនេះ ត្រូវបានប្រជាជន និងប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេស កីឡាអូឡាំពិករដូវរងា ២០២២នេះ គឺជាតឹក តាងបញ្ជាក់កាន់តែប្រ័ត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាង សហគមន៍រួម ជោគវាសនាមនុស្សជាតិ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ