ព័ត៌មានជាតិ
ក្រសួងគ្រោងបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ថ្ម និងស្មូនដីលើកកម្ពស់ផលិតផលខ្មែរ
ក្រសួងពាណិជ្ជកម្មគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ស្មូនដីខេត្តកំពង់ឆ្នាំង និងចម្លាក់ថ្មខេត្តពោធិ៍សាត់ ដើម្បីទាក់ទាញទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផលខ្មែរទៅឆាកអន្តរជាតិ។ គម្រោងបង្កើតនេះត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំនោះលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាការបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យដោយសារមជ្ឈមណ្ឌលទាំងនេះនឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផលនិងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

លោក រាជ រ៉ា បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនៅតែបន្តគាំទ្រចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះ និងថែរក្សាអត្តសញ្ញាណខ្មែរដោយបច្ចុប្បន្នក្រសួងបាននិងកំពុងរៀបចំគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្ត្រពាក់ព័ន្ធដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិក៏ដូចជាការបន្តធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់និងទ្វេភាគី ជាដើម។

គួរបញ្ជាក់អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសនិងបានឯកភាពលើផែនការការងារពាក់ព័ន្ធនឹងការចុះពិនិត្យទីតាំងជាក់ស្តែងការបង្កើតសមាគមតាមវិស័យនីមួយៗ ក៏ដូចជាការលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលជាតិ តាមរយៈការចុះបញ្ជីម៉ាក ជាដើម។

លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមដែលវិស័យទាំងនេះកំពុងជួបប្រទះជាពិសេសបញ្ហាប្រឈមពីវិបត្តិជំងឺកូវីដ-១៩ ដែលវិស័យទាំងនេះបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាបញ្ហាទីផ្សារដោយសារមិនមានការបញ្ជាទិញភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់កម្លាំងពលកម្មជំនាញជាដើម ដែលទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័ននិងវិស័យឯកជនពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


