ព័ត៌មានជាតិ
គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជីបេក្ខជនបក្សនយោបាយរយៈពេល៣ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់ប្រធានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈគធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី«ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត»។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃជាប់ៗគ្នា។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើង ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតនីមួយៗ។ ទី១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទី២. ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ទី៣. ការឃោសនាបោះឆ្នោត និងទី៤. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
លោក ម៉ុក ដារ៉ា បានអះអាងថា ដំណាក់កាលទី២ និងទី៣ ខាងលើនេះ គឺមានភាពស្មុគស្មាញ មិនខុសពីដំណាក់កាលដទៃទៀតនោះទេ ដែលទាមទារឱ្យគ្រូឧទ្ទេស មន្រ្តីបោះឆ្នោត តំណាងគណបក្សនយោបាយ ភាគីពាក់ព័ន្ធ ពិសេស មន្ត្រី គធ.ខប និង លគធ.ខប ត្រូវមានចំណេះដឹងប្រកបដោយជំនាញបច្ចេកទេសច្បាស់លាស់ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាដែល គ.ជ.ប ក្នុងពេលថ្មីៗនេះ បានសម្រេចដាក់ឱ្យប្រើប្រាស់ ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

បច្ចេកវិទ្យាថ្មីៗនេះ រួមមាន កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមប្រមាណ១៧៥ នាក់ និងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


