ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អាជ្ញាធរអេដស៍ អំពាវនាវដល់អ្នកផ្ទុកជំងឺអេសដ៍ ១ម៉ឺន២នាក់ដែលលាក់មុខ ចេញមកព្យាបាល
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេសដ៍ បានអំពាវនាវដល់អ្នកជំងឺអេដស៍ប្រមាណ ១២ ០០០នាក់ ដែលកំពុងលាក់មុខចេញមកធ្វើតេស្ត និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។

លោក ឈិម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ បានមានប្រសាសន៍នៅថ្ងៃទី១២កម្ភៈថា បច្ចុប្បន្ននេះកម្ពុជា មានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៥០០០នាក់ ស្មើនឹង ០,៥៤ភាគរយនៃប្រជាពលរដ្ឋសរុប ក្នុងនោះមានអ្នកជំងឺប្រមាណ ៦៣ ០០០ នាក់ ទទួលបានព្យាបាល និងអ្នកជំងឺប្រមាណ ១២០០០ទៀត កំពុងលាក់មុខ មិនព្រមចេញមកព្យាបាល ហើយអ្នកទាំងនោះ មិនដឹងថារស់នៅកន្លែងណាដែរ។
លោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រឆាំងជំងឺអេដស៍ធ្លាប់បានលើកឡើងថា អ្នកផ្ទុកជំងឺអេដស៍ប្រមាណ ១២០០០នាក់នោះ មានអាយុចន្លោះពី ៥០ទៅ ៧០ ឆ្នាំ ហើយត្រូវគេសង្ស័យថាបានឆ្លងជំងឺនេះយ៉ាងហោចណាស់ ១០ឆ្នាំមកហើយ។

លោក ឈិម ឃិន ដារ៉េត បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានសហការជាមួយអង្គការដៃគូបានរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កើនការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បានយល់ហើយស្ម័គ្រចិត្តមកធ្វើតេស្តនិងព្យាបាលជំងឺ។ព្រោះថាប្រសិនបើពួកគាត់នៅបន្តលាក់មុខតទៅទៀតមិនព្រមចេញមកព្យាបាលទេនោះវានឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនិងអាចបង្កហានិភ័យដល់មនុស្សផ្សេងៗទៀតផងដែរប្រសិនបើមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវទេនោះ។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា «អ្វីដែលយើងកំពុងយកចិត្តទុកដាក់នោះ គឺក្រុមប្រជាពលរដ្ឋគន្លឹះ ដែលប្រឈមនឹងការឆ្លងជំងឺអេសដ៍ខ្ពស់ដូចជាក្រុមបុរសស្រលាញ់បុរស ក្រុមយុវវ័យ
ក្រុមបម្លែងភេទនិងក្រុមស្ត្រីបម្រើកំសាន្តដោយសារពួកគេមានអត្រាឆ្លងខ្ពស់»៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


