ព័ត៌មានជាតិ
កំណើនអ្នកវិនិយោគជំរុញឲ្យវិស័យកាត់ដេរកម្ពុជា ដាក់ការរំពឹងខ្ពស់ រង្វង់ ៨,១% ឆ្នាំ ២០២២
នៅឆ្នាំ ២០២២នេះ វិស័យកាត់ដេរកម្ពុជា រំពឹងថា មានកំណើនរឹងមាំក្នុងរង្វង់ ៨,១% បន្ថែមទៀត ដោយសារ ភាពល្អប្រសើរនៃតម្រូវការសកល និងបន្តបានការបង្វែរការបញ្ជាទិញ ពីប្រទេសក្នុងតំបន់ ជាពិសេសការទាក់ទាញអ្នកវិនិយោគបន្ថែម តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកាត់ដេរ ២០២១-២០២៥។

លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅឆ្នាំ ២០២១ វិស័យកាត់ដេរ ត្រូវបានវាយតម្លៃមានកំណើន ៨,១% ពីកំណើនធ្លាក់ចុះក្នុងអត្រាដក ៦,៤% ក្នុងឆ្នាំ ២០២០។ កំណើនល្អប្រសើរនេះ ឆ្លុះបញ្ចាំងនូវតម្រូវការខាងក្រៅ ជាមួយនឹងការទទួលបានការបង្វែរបញ្ជាទិញពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។ ជាក់ស្តែង នៅឆ្នាំ ២០២១ វិស័យកាត់ដេរ កើនឡើងក្នុងរង្វង់១៥% បន្ទាប់ពីធ្លាក់ចុះក្នុងរង្វង់ ១០%ឆ្នាំ ២០២០។ ក្នុងនោះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក រក្សាបានកំណើនខ្ពស់រង្វង់ ៣៥% ធៀបនឹងអត្រា ៣,៦% ក្នុងឆ្នាំ ២០២០។ ចំពោះការនាំចូលវត្ថុធាតុដើម មានកំណើនខ្ពស់ដែរ ក្នុងអត្រា ២៤,៣% ឆ្នាំ ២០២១ ធៀបនឹងអត្រាដក ១៣,៤% ក្នុងឆ្នាំ ២០២០ ដែលនេះ ឆ្លុះបញ្ចាំងពីនិន្នាការនាំចេញផលិតផលកាត់ដេរ នាពេលខាងមុខ។ នេះជាការបញ្ជាក់បន្ថែមរបស់មន្រ្តីជាន់ខ្ពស់ក្រសូងសេដ្ឋកិច្ច។

ចំណែកការនាំចេញផលិតផលមិនមែនកាត់ដេរ ក៏មានការកើនឡើងខ្ពស់ផងដែរ។ លោក ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់ថា នៅឆ្នាំ ២០២១ ការនាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងក្នុងអត្រា ៤១% ធៀបនឹង ២៦%ក្នុងឆ្នាំ ២០២០។ ក្នុងនោះ ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ មានដូចជា គ្រឿងសង្ហារឹម បន្ទះសូឡា គ្រឿងបង្គំអេឡិចត្រូនិក កង់ខ្សែភ្លើង និងខ្សែអុបទិចជាដើម។ លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះ នៅក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២។
ទន្ទឹមនឹងនេះ វិនិយោគក្នុងអនុវិស័យនេះ ក៏មានការកើនឡើងពី ៥៤០លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅ ៧២០ លានដុល្លារ ឆ្នាំ ២០២១។ សម្រាប់ឆ្នា ២០២២ វិស័យនេះ ត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើនរឹងមាំ ក្នុងអត្រា ១២.២% ដោយសារការបន្តកើនឡើងនៃតម្រូវការខាងក្រៅ និងកើនឡើងនៃអ្នកវិនិយោគមកកាន់កម្ពុជា និងការផ្លាស់ប្តូរចង្វាក់ផលិតកម្ម គ្រប់គ្រងតំបន់ រួមផ្សំនឹងការដាក់ចេញច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជួយបង្កើនបរិយាកាសសេដ្ឋកិច្ច ឲ្យកាន់តែមានភាពទាក់ទាញប្រសើរជាងមុខ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ មានការកើនឡើង ចំនួន១៥% បើប្រៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីអគ្គនាយកគយ និងរដ្ឋាការកម្ពុជា។
ដោយឡែក ចំណូលពីការនាំចេញផលិតផលមិនមែនកាត់ដេរវិញមានជាង ៤ពាន់លានដុល្លារ ដែលផលិតផលទាំងនោះរួមមាន គ្រឿងបន្លាស់រថយន្ត ផលិតផលឧស្សាហកម្ម គ្រឿងបំណែកអេឡិចត្រូនិក បន្ទះសូឡា គ្រឿងបង្គំអេឡិចត្រូនិក កង់ខ្សែភ្លើង និងខ្សែអុបទិច ជាដើម៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


