ព័ត៌មានជាតិ
ទូតម៉ាឡេស៊ី ៖ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា បង្ហាញកាន់តែច្បាស់ ពីការលើកទឹកចិត្តដល់វិនិយោគិន
លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានលើកឡើងថា ច្បាប់ស្ដីពី វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា អាចច្បាមយកកាលានុវត្តភាពជាអតិបរមា ក្នុងការជំរុញវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជា កាន់តែមានសន្ទុះទៅមុខ ជាបន្តបន្ទាប់។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ កាលពីចុងសប្តាហ៍នេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ ២០២២ រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។
នៅក្នុងវេទិការនេះ លោក Eldeen Husaini Mohd Hashim បានសម្តែងអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំតាក់តែងច្បាប់ ស្តីពី វិនិយោគនេះឡើង ដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា «ខ្ញុំយល់ឃើញថា ច្បាប់ ស្ដីពី វិនិយោគនេះ បានបង្ហាញកាន់តែច្បាស់ នូវការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងបរទេស ហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការចូរកិច្ចសកលៗ ដោយបានដាក់បញ្ចូលវិស័យ ឧស្សាហកម្មបៃតង បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់»។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ផងដែរថា រាល់ប្បញ្ញត្តិក្នុងច្បាប់នេះ សុទ្ធតែបង្ហាញពីកិច្ចសម្រួល តាមរយះការលើកលែងពន្ធ ក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគ សំដៅធ្វើឲ្យកាន់តែមានភាពងាយស្រួល រលួន និងប្រសិទ្ធភាព ក្នុងការអនុវត្តនីតិវិធី ចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំច្បាប់ ស្តីពី វិនិយោគនេះ នឹងទទួលបាននូវលទ្ធផលផ្លែផ្កា នៅក្នុងរយៈពេលខ្លីខាងមុខ ហើយមានជំនឿយ៉ាងមុតមាំទៀតថា តាមរយះច្បាប់នេះ កម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមា ក្នុងការជំរុញវិនិយោតឲ្យកាន់តែមានសន្ទុះទៅមុខ ជាបន្តបន្ទាប់។
ចំណែកលោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសម្តែងអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ក្នុងការរៀបចំឲ្យមានវេទិការធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីនេះឡើង ដើម្បីផ្សព្វផ្សាយ ច្បាប់ ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដល់វិនិយោគិន និងធុរជនម៉ាឡេស៊ី ដែលកំពុងរកទទួលទាននៅកម្ពុជា និងនៅតាមបណ្តាប្រទេសនានា។
លោកទូត បានរំលេចពីទំនាក់ទំនង ការទូត ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបានពូនជ្រុំ និងលើកកម្ពស់ ឲ្យកាន់តែប្រសើរជាបន្តបន្ទាប់។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ របស់កម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មី នៃវិបត្តិជំងឺកូវីដ-១៩ ដែលទាមទារឲ្យកម្ពុជាប្រកាន់យកនូវអភិក្រម បុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគ ប្រកបដោយគុណភាព និងចីរភាព។
លោករដ្ឋមន្ត្រី បានបន្តថា ច្បាប់នេះត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម ៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួល នៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្ដាលមកពីការរាតត្បាត នៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាព ជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ច ក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ វិនិយោគិនម៉ាឡេស៊ី នឹងបានយល់កាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀតពីច្បាប់នេះ និងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកឧកញ៉ា Tan Khee_Meng ប្រធាកសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា បានលើកឡើងថា ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិដ៏រឹងមាំមួយសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ច របស់កម្ពុជា។
គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោង វិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់ម៉ាឡេស៊ី ចំនួន ១៦២កម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣,១៥ ប៊ីលានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ