ព័ត៌មានជាតិ
អង្គការ (JDE) ផ្ដល់ប្រាក់ឲ្យពលរដ្ឋខេត្តស្វាយរៀងធ្វើបង្គន់អនាម័យ ជៀសវាងបន្ទោបង់ពាសវាលពាសកាល
ខេត្តស្វាយរៀងជាខេត្តដំបូងគេ ដែលឈប់បន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា។ ដោយសារការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន បានបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនិងមានការសហការឧបត្ថម្ភពីអង្គការដៃគូផងដែរ។

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានថ្លែងថា ខេត្តស្វាយរៀង បានទទួលជោគជ័យ ដែលជាខេត្តដំបូងគេបង្អស់បញ្ឈប់នូវការបន្ទោបង់ពាសវាលពាសកាល។ លោកប្រធានមន្ទីរប្រាប់ថា ទីភ្នាក់ងារជំនួយ(USAID)បានផ្ដល់ជំនួយតាមរយៈអង្គការ (JDE) ដែលផ្ដល់ការឧបត្ថម្ភធនធានដល់គ្រួសារក្រីក្រ ក្នុងការធ្វើបង្គន់អនាម័យ។ ចំណែកអាជ្ញាធរវិញបានចុះផ្សព្វផ្សាយពន្យល់ដល់ប្រជាជនឲ្យផ្លាស់ប្ដូរទម្លាប់ ក្នុងការបន្ទោបង់ពាសវាលពាសកាល នៅតាមមូលដ្ឋានផងដែរ។
លោកថ្លែងទៀតថា (JDE)បានជួយដល់គ្រួសារក្រីក្រប្រភេទ ក្រ១ ១០ម៉ឺន(រៀល)ក្នុងមួយគ្រួសារ និង គ្រួសារ ក្រ២ ចំនួន ៨ (ម៉ឺនរៀល)ក្នុងមួយគ្រួសារ សម្រាប់ធ្វើបង្គន់អនាម័យ។ លោកបញ្ជាក់ថា មិនមែនតែភ្នាក់ងារអាមេរិក(USAID)ទេដែលជួយខេត្តស្វាយរៀង។ ក៏នៅមានប្រភពជាច្រើនទៀតធ្វើឲ្យការងារនេះ មានជោគជ័យ។ ក្នុងនោះមានអង្គការយូនីសេហ្វ ភ្លែន.វ៉តធឺអ៊ែត. អង្គការ ទឹកស្អាត១០០១ និងអង្គការ មួយចំនួនទៀត។
តាមការឲ្យដឹងបន្តពីលោកប្រធានមន្ទីរ សំ នីតូ ប្រាប់ថាតាមផែនការថ្នាក់ជាតិនៅឆ្នាំ ២០២៥ ត្រូវតែសម្រេចឲ្យបានជោគជ័យក្នុងការងារនេះ ដោយសារមានការខិតខំពីថ្នាក់ដឹកនាំក្រសួងខេត្ត ក៏ដូចជាអាជ្ញាធរ ភូមិ ឃុំ ស្រុក និង អង្គការដៃគូជាពិសេស គឺអំឡុងពេលមានវិបត្តិកូវីដ១៩ បានធ្វើឲ្យការងារនេះកាន់តែរលូនវិញ។ ដោយឡែកកូវីដ១៩ មិនជាការរាំងស្ទះទេ នូវបញ្ហាអនាម័យ តែជាឱកាសជំរុញឲ្យយើងធ្វើការនេះ ឲ្យបានកាន់តែល្អប្រសើរ ពិសេសការណែនាំឲ្យប្រជាជនយល់ដឹងពី អនាម័យ និងណែនាំឲ្យគាត់យល់ដឹងពីប្រយោជន៍នៃការប្រើប្រាស់បង្គន់ទៀតផង៕
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី