ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ស្នើប្រជាពលរដ្ឋកុំមើលស្រាល អូមីក្រុង ថាជាជំងឺផ្ដាសាយធម្មតា
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើប្រជាពលរដ្ឋកុំមើលស្រាលជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង ថាជាជំងឺផ្ដាសាយធម្មតា។

តាមរយៈសារសំឡេង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា សូមបងប្អូនកុំមើលស្រាលលទ្ធភាពវាយលុករបស់មេរោគប្រភេទអូមីក្រុង ដែលអូមីក្រុង មិនមែនជាប្រភេទជំងឺផ្ដាសាយធម្មតាដែរ ដែលវាអាចបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេលវេលា ប្រសិនបើធ្វេសប្រហែស។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “អ្នកដែលគ្មានរោគសញ្ញា អាចវិវត្តទៅជាមានរោគសញ្ញា ឯអ្នកមានរោគសញ្ញាស្រាល អាចវិវត្តទៅមានរោគសញ្ញាមធ្យម ឬរោគសញ្ញាធ្ងន់ធ្ងរបានគ្រប់ពេល ប្រសិនបើបុគ្គលមានវិជ្ជមាន អូមីក្រុង មិនបានតាមដាន និងថែទាំ ព្យាបាលត្រឹមត្រូវ”។

រដ្ឋលេខាក្រសួងសុខាភិបាលរូបនេះ សូមស្នើប្រជាពលរដ្ឋចូលរួមកាត់បន្ថយ និងចៀសវាងការដើរ និងជួបជុំគ្នាក្រៅផ្ទះច្រើនពេក ប្រសិនមិនចាំបាច់ កុំទៅកន្លែងមានមនុស្សម្នាច្រើន ឬកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើតែម៉ាស៊ីនត្រជាក់។ សូមបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់គ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ ស្ថានភាពពេលនេះ ត្រូវរួមគ្នាកាត់បន្ថយល្បឿននៃការឆ្លងជំងឺកូវីដ១៩ ជាអតិប្បរមា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តសូមស្នើបុគ្គលដែលការពារបានល្អហើយ មិនត្រូធ្វេសប្រហែស ត្រូវបន្តប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការឆ្លងមេរោគបន្តទៀត។ រីឯអ្នកដែលឆ្លងរួចទៅហើយ ត្រូវចូលរួមការពារកុំឱ្យមានការចម្លងបន្តក្នុងគ្រួសារ និងសង្គម តាមវិធានការខាងលើ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ នេះ កម្ពុជា បានរកឃើញ ករណីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ៦ ៩៣២ ករណី ខណៈករណីអូមីក្រុងនាំចូលពីក្រៅប្រទេស មានចំនួន ២០ ៦១៧ ករណី ក្នុងចំណោមករណីឆ្លងកូវីដសរុប មានចំនួន ១២៨ ១៣៣ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២១ ៥៥៣ ករណី និងស្លាប់សរុប មានចំនួន ៣ ០២៣ ករណី៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ