Connect with us

ព័ត៌មានជាតិ

បញ្ជូនខ្លួន បុគ្គ​ល​ឈ្មោះ នី ណា​ក់ ទៅ​តុលាការ​ចាត់​បន្ត​

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងនគរបាល​ប្រឆាំងបទល្មើសបច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បានបញ្ជូនបុគ្គល​ឈ្មោះ នី ណាក់ អោយ​ចៅក្រម​សើ​ប​សួរ​ចាត់​ការបន្ត​តាម​នីតិវិធី បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ ។​

តាម​បទ​ចោទ « ញុះញង់​អោយមាន​ការរើសអើង និង​បទ ជេរប្រមាថ​ជា​សាធារណៈ » ជន​ត្រូវ​ចោទ​គេច​មិន​ផុត​ពី​ការឃុំខ្លួន​នា​ថ្ងៃនេះ​ទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ថា បុគ្គល ឈ្មោះ នី ណាក់ ជា​មន្ត្រី​ក្រសួងកសិកម្ម ត្រូវបាននគរបាល​ផ្នែក​ប្រឆាំង​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ​២០២០​នេះ ។ ការចាប់ខ្លួន នេះ​បាន​ធ្វើ​ឡើ​ងបន្ទាប់ពីបុគ្គលរូបនេះ​បាន​ប្រើប្រាស់​អា​ខោ​ន ហ្វេ​ស ស​ប៊ុ​ក​ផេ​ក​ឈ្មោះ Iman-KH ដែល​កាន់កាប់​ដោយ​បុគ្គល​ឈ្មោះ នី ណាក់ បានសរសេរថា «​ខ្ញុំ​បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯក សារ​រួចរាល់​អស់ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាពអាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម កំពុងតែ​រាតត្បាត​ក្នុង​កសិដ្ឋាន​។ ខ្ញុំ​មិន​ចង់​គិតដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើអោយ​ខូចខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាង​ធ្ងន់ធ្ងរ ។ ខ្ញុំ​សង្ឃឹមថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់ គ្នា​ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​អោ​យសោះ​បើ​គ្មាន​ការចាំបាច់​»​។​

សំណេរ​របស់​ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​ជជែក​គ្នា និង អះអាងថា កំពុង​ឌឺដង ឬ ផ្គើន នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

បុគ្គល នី ណាក់ នេះ កន្លងមក តែងតែ​ដៀមដាម ជេរប្រមាថ ទៅលើ​បុគ្គល និង ស្ថាប័ន រដ្ឋ ជា​ញឹក ញាប់ តែ​ហាក់​គ្មាន​អ្វី​កើតឡើង​ចំពោះ​បុគ្គល​ម្នាក់នេះ​ទាល់តែសោះ ខណៈ​កន្លងមក ក៏​ធ្លាប់បាន​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ ផង​ដែរ ដោយសារ​សំដី​ព្រហើន​បែបនេះ ៕ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម