Connect with us

ព័ត៌មានជាតិ

កសិករដាំម្នាស់ទទួលបានជោគជ័យ និងមានជីវភាពល្អប្រសើរ

បានផុស

នៅ

កសិករ​ចំនួន​៥​ភូមិ ក្នុង​ឃុំ​ទ​ន្លេបិទ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ បានជ្រើសរើស​ដំណាំ​ដាំ​ម្នាស់​វិញ​ម្តង ដោយ​សារ​ម្នាស់​ងាយ​ដាំ ធន​នឹង​អាកាសធាតុ ឲ្យ​ផល​ល្អ ងាយ​លក់​សម្បូរ​ទីផ្សារ​ច្បាស់លាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុង​ដំណាក់​ការ​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត អាជ្ញាធរ​ដែនដី​បាន​យកចិត្តទុកដាក់​ចុះ​ប្រតិបត្តិ​ការបើក​វគ្គប​ណ្តុះ​បណ្តាល​ផ្តល់​ចំណេះដឹង​ផ្នែក​កសិកម្ម​ដល់​ប្រជាកសិករ ជាហេតុធ្វើ​ឲ្យ​កសិករ​ឈានទៅ​សម្រេច​លើ​វិស័យ​កសិកម្ម​នា​សម័យ​ទំនើប​យើង​នេះ។ ដែល​ម្នាស់​ប្រភេទ ម្នាស់​ស្ករ ម្នាស់​កែវ​ទឹកឃ្មុំ លើ​ផ្ទៃដី​មួយ​ហិច​តា វា​ផ្តល់ប្រាក់​ចំណូក​ក្នុង​មួយឆ្នាំ​មិន​ក្រោម​៥​ពាន់​ដុល្លារ​នោះទេ ។ ហើយ​វា​បាន​ញាំ​ង​ឲ្យ​ស្មារតី បងប្អូន​ប្រជាកសិករ​សប្បាយរីករាយ អឺងកង ក្នុងការ​ប្រមូល​ផល​ម្នាស់ ឆ្នាំ​២០២២​នេះ ម្នាស់​ឲ្យ​ផល​ល្អ​ជាង​ឆ្នាំទៅ ។​

លោក អ៊ូ ស៊ា​ង​ហេង អាយុ​៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​អំពិល​ជ្រុំ ឃុំ​ទន្លេ​បិទ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ឲ្យ​ដឹងថា ម្នាស់​ជា​រុក្ខជាតិ​ម្យ៉ាង មាន​ដើម​ព័ទ្ធជុំវិញ​ដោយ​ធាង​លាយឡំ​ដោយ​ធាង​មាន​បន្លារ​ដូច​ធ្មេញរណា ដែលមាន​ផ្លែ​រាង​មូល​ទ្រវែង​បន្តិច ប្រកបដោយ​រសជាតិ ជូរអែម និងផ្អែម​ស្អិត ដូច​ប្រភេទ​ម្នាស់​ស្ករ ម្នាស់​កែវ​ទឹកឃ្មុំ គឺ​ម្នាស់​ខ្មែរ​យើង​សុទ្ធសាធ​តែម្តង ។​ ម្នាស់​ដាំ​មិន​រើស​ដី​ទេ ទាំង​ដីស ដីខ្មៅ និង​ដីក្រហម ។​ល​។ គឺ​ដាំ​បាន​ទាំងអស់ តែ​វា​ត្រូវការ​ដី​ទួល​ស្រស់ទឹក ទើប​វា​ឲ្យ​ផល​ល្អ វា​ធន​នឹង​អាកាសធាតុ​ទាំង​ក្តៅ និង​ត្រជាក់​ផងដែរ ហើយ​វា​មិនត្រូវ​ការ​ដី​ដក់​ទឹក និង​ជាំ​ទឹក​ដែរ ។ ក្នុង​ដី​១​ហិច​តា យើង​ដាំ​បាន​ម្នាស់​ចំនួន​៦​ម៉ឺន​ដើម ជាទូទៅ​នៅ​ដើមខែ​៣​ខាងមុខនេះ កសិករ​ចាប់ផ្តើម​ចុះ​ដាំ​ហើយ ដោយ​ប្រើ​រយៈពេល​១​ឆ្នាំ​ពេញ​ទើប​វា​ឲ្យ​ផល ។ ពេល​ប្រមូល​ផល គេ​លក់​គិត​ជា​ឡូ ១​ឡូ​មាន​១២​ផ្លែ ជា​ប្រភេទ​លេខ​១ តម្លៃ​២​ម៉ឺន និង​៣​ពាន់​រៀល ដែល​ចែកចេញជា​១១​ប្រភេទ ហើយ​ប្រភេទ​លេខ​១១ ជា​ប្រភេទ​ម្នាស់​គ្រាប់បែក ក្នុង​១​ថង់​មាន​ចំនួន​៤០​ផ្លែ តម្លៃ​៦​ពាន់​រៀល ។​

លោកស្រី ប៊ុល លីន អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ជ្រុំ​ដែរ បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ទីផ្សារ​ម្នាស់​មិន​ពិបាក​លក់​ទេ មាន​ម៉ូ​យមក​ទទួល​ទិញ​ដល់ទី​ផ្សារ​តែម្តង យកទៅលក់​នៅ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ទីក្រុង​ភ្នំពេញ ។​ល​។ មាន​ទីផ្សារ​ច្បាស់លាស់ ម្នាស់​ស្ករ ម្នាស់​កែវ​ទឹកឃ្មុំ ប្រកបដោយ​រសជាតិ​ផ្អែម​ឆ្ងុយឆ្ងាញ់ ក្នុង​១​ហិច​តា​វា​ឲ្យ​ផល​បាន​១​ម៉ឺន​ដុល្លារ កសិករ​ផាត់​សោហ៊ុយ ពលកម្ម កសិករ​អាច​រកប្រាក់​ចំណូល​បាន​មិន​ក្រោម ៥​ពាន់​ដុល្លារ ក្នុង​១​ឆ្នាំ ។ ឥលូវ​កសិករ ចាប់ផ្តើម​បោះបង់​ពី​ការដាំ​ដំឡូង ចំប៉ី មក​ដាំ​ម្នាស់​វិញ​ម្តង​ហើយ ។​

លោក ភិន ឈុន ជា​មេឃុំ​ទន្លេ​បិទ បាន​ឲ្យ​ដឹង​ដែរ​ថា កសិករ​ដាំ​ម្នាស់​មាន​ចំនួន ៥​ភូមិ រួមមាន​.​ភូមិ​អំពិល​ជ្រុំ ភូមិ​ភ្នំ ភូមិ​តា​អ៊ុយ ភូមិ​ជ្រោយ​ស្រឡៅ និង​ភូមិ​អន្លង់​ពោង ដែលមាន​ផ្ទៃដី​ដាំ​ម្នាស់ ចំនួន​៣៥​ហិច​តា ។ នាពេល​កន្លងមក​យើង​មាន មេភូមិ ក្រុមប្រឹក្សាឃុំ និង​មន្ត្រី​ខាង​កសិកម្ម​ខេត្ត បាន​បើក​វគ្គ​បណ្តុះបណ្តាល​បង្រៀន​ដល់​កសិករ​ការដាំ​ដំណាំ​គ្រប់​ប្រភេទ និង​ផ្តល់​បច្ចេកទេស ទាំង​ការពិនិត្យ​ដី ការប្រើប្រាស់​ជីធម្មជាតិ ការប្រើ​ថ្នាំ​កំចាត់​សត្វល្អិត ការជ្រើសរើស​ពូជ​ដំណាំ ការថែរក្សា​ពូជ ការ​ប្រមូល​ផល ការ​វេច​ខ្ចប់ ជាដើម ។ ព្រមទាំង​ការជ្រើសរើស​ដំណាំ​តាម​តម្រូវការ​ទីផ្សារ និង​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ផងដែរ ។ កត្តា​ទាំង​អស់ហើយ ដែល​បាន​ជម្រុញ​ឲ្យ​បងប្អូន​ប្រជាកសិករ​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​វិស័យ​កសិកម្ម ៕

អត្ថបទ៖ សាន វិ​ឡែ​ម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម