Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត៖ ទេសចររុស្ស៊ី​ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចិន និងវៀតណាម

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទេសចរពីប្រទេសរុស្ស៊ី នៅកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរចិន និងវៀតណាម។ លោកថ្លែងបែបនេះ ទៅកាន់លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីកូវីដ-១៩ មានភាពធូរស្រាល លោកអភិបាលខេត្ត សូមឲ្យលោក Alexey Chepa ជួយជំរុញអ្នកទេសចររុស្ស៊ី ឲ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត។ លោក គួច ចំរើន គូសបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ ហោះឆ្លងទ្វីបចុះចតបាន។ ជាមួយគ្នានេះ លោក គួច ចំរើន សង្ឃឹមថា លោក Alexey Chepa នឹងជួយផ្សព្វផ្សាយដល់អ្នកទេសចរ និងអ្នកវិនិយោគរុស្ស៊ីចូលខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។

ជាការឆ្លើយតប លោក Alexey Chepa គូសបញ្ជាក់ថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ទន្ទឹមនោះ លោកក៏បានគាំទ្រ ការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។

លោក Alexey Chepa បានកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។

លោករំលឹកថា ព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានចងចាំនូវអ្វីដែលរុស្ស៊ីបានជួយក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។ ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ។ តាមរយៈដំណើរទស្សនៈកិច្ចនេះ បានរួមចំណែកជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

លោក Alexey Chepa ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង​ Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម