Connect with us

ព័ត៌មានជាតិ

នៅ​សល់ផ្ទះ​បណ្ដែតទឹក​ និង​បែ​ចិញ្ចឹម​ត្រី​ជិត ២០០ ​អាជ្ញាធរ​ទុកពេល​ ៣ ឆ្នាំឱ្យ​ប្ដូរ​មុខរបរ​

បានផុស

នៅ

ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីប្រមាណជិត ២០០ មិនទាន់រុះរើ ខណៈអាជ្ញាធររាជធានីភ្នំពេញ បានទុកពេលឱ្យម្ចាស់ផ្ទះបែចិញ្ចឹមត្រីទាំងនេះ រយៈពេល ៣ ឆ្នាំ ដើម្បីប្ដូរមុខរបរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ឆែ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ដែលនៅសព្វថ្ងៃ មានចំនួនជិត ២០០ នៅខណ្ឌព្រែកព្នៅ ព្រំប្រទល់ជាមួយខេត្តកណ្ដាល។

លោកថា អាជ្ញាធរបានធ្វើការណែនាំ ឱ្យពួកគាត់បញ្ចប់ការងារនេះ ដោយទុកពេលឱ្យរយៈពេល ២ ទៅ ៣ ឆ្នាំដើម្បីឱ្យពួកគាត់ប្ដូរមុខរបរ។

លោក កើត ឆែ លើកឡើងថា “មកដល់ឥឡូវសល់ប្រហែលជា ២០០ បែ ដែលនៅចន្លោះព្រំប្រទល់រវាង ខេត្តកណ្ដាល និងខណ្ឌព្រែកព្នៅ ហើយដែលអាជ្ញាធររាជធានីបានណែនាំឱ្យពួកគាត់ដូរមុខរបរក្នុងរយៈពេល ៣ ឆ្នាំ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម