Connect with us

ព័ត៌មានជាតិ

បើមានអាការៈសង្ស័យ យើងអាចលេបឱសថ Molupiravir បង្ការជំងឺកូវីដ-១៩ អូមីក្រុង បានទេ?

បានផុស

នៅ

បច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនធំ បានសម្រុកទៅទិញឱសថ ឈ្មោះ Molupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ក្នុងនោះក៏មានអ្នកខ្លះ បានលេបឱសថនោះ ក្រោយពេលដឹងថាខ្លួនបានប៉ះពាល់ផ្ទាល់ ឬរស់នៅជាមួយអ្នកជំងឺកូវីដ-១៩ ឬពេលមានអាការៈសង្ស័យថាជារោគសញ្ញាជំងឺកូវីដ-១៩ មុនថ្ងៃខ្លួនត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ មុនចូលធ្វើការ។ តើការប្រើប្រាស់ឱសថមុនតេស្តឃើញវិជ្ជមានកូវីដ-១៩ បែបនេះ ត្រឹមត្រូវ ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២ នេះ បានលើកឡើងថា ក្រសួងសុខាភិបាលបានបង្ហាញនីតិវិធីសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅផ្ទះ។ ថ្វីដ្បិតតែមានការណែនាំឱ្យប្រើឱសថ Molnupiravir ប៉ុន្តែការអនុញ្ញាតឱ្យប្រើប្រាស់នោះ សម្រាប់តែអ្នកតេស្តឃើញវិជ្ជមានកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកទៅលេបការពារមិនឱ្យឆ្លងជំងឺកូវីដ-១៩នោះទេ។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “បងប្អូនមួយចំនួនប្រហែលភន្តច្រឡំ ទន្ទឹមពេលការរកឃើញអ្នកជំងឺកូវីដ-១៩ ច្រើនរាល់ថ្ងៃ ទើបពួកគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ គឺការការពារខ្លួនយើងទេ ហើយការណ៍ដែលយើងសម្រុកទៅទិញឱសថ Molnupiravir យកមកប្រើប្រាស់ទាំងខ្លួនមិនទាន់វិជ្ជមានកូវីដ-១៩ ផងនោះ មិនត្រឹមត្រូវទេ គឺខុសលក្ខណៈបច្ចេកទេសទៅហើយ”។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានដាក់លក់ថ្នាំព្យាបាលប្រភេទ ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200 មីលីក្រាម (Molrupiravir Capsules 200 mg) ជាឱសថប្រឆាំងវីរុស ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាមេរោគកូវីដ-១៩ អូមីក្រុង ដោយអ្នកជំងឺអាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួនឯងនៅផ្ទះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម