Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករ៦២នាក់ លួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ

បានផុស

នៅ

ពលករ៦២នាក់មានប្រុស ស្រីក្មេងចាស់ទៅធ្វើការនៅស្រុកថៃបានឆ្លងដែនវិលត្រឡប់ពីប្រទេសថៃមកស្រុកខ្មែរវិញត្រូវសមត្ថកិច្ចចំរុះឃាត់ខ្លួន២កន្លែងខុសគ្នា។

សមត្ថកិច្ចបានប្រាប់ ឲ្យដឹងថា​ការឃាត់ខ្លួនពលករលើកទី១បានចំនួន២៧នាក់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងចំណុចភូមិសាស្ត្រប៉ុស្តិ៍សង្កែ ភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ពលករទាំង២៧នាក់មកពី២ខេត្ត១/សៀមរាប ២២នាក់ ២/ខេត្តបាត់ដំបង ៥នាក់ ស្រី១៣នាក់/ កុមារ៤នាក់/។​ការឃាត់ខ្លួនពលករនេះដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង ។

ទី២លោកអនុសេនីយ៍ឯក ស៊ិន ប៊ុនធឿន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងកងពល៥១ ឃាត់ខ្លួនក្នុង ភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុច កំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានចំនួន៣៥នាក់ ក្នុងនោះស្រីមានចំនួន១៤នាក់កុមា៨នាក់នៅវេលាម៉ោង ៦យប់ ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២២ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន៥ ទី១/សៀមរាប ២នាក់ ២/បន្ទាយមានជ័យ ៤នាក់ ៣/កំពង់ធំ ២នាក់ ៤/បាត់ដំបង ២នាក់ ៥/ ឧត្តមានជ័យ ២៥នាក់។

សមត្ថកិច្ចចំរុះបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងបន្តទៀតថាក្រោយពីឃាត់ខ្លួនពលករទាំង៦២នាក់នេះហើយ កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង សហការជាមួយ គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ។

បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19ដល់ពលករទាំង៦២នាក់ហើយក្នុងនោះក៏បានធ្វើតេស្តរហ័សដល់ពលករទាំង៦២នាក់សុទ្ធតែគ្មានសញ្ញាមេរោគ កូវីដ.១៩ទាំងអស់ ហើយបានឲ្យធ្វើកិច្ចសន្យាហើយឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម