ព័ត៌មានជាតិ
រយៈពេលកន្លះខែ កម្ពុជារកឃើញអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ ជាង ៣ ៧០០ ករណី
ត្រឹមតែរយៈពេល ១៥ថ្ងៃ ដើមខែមីនា ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ចំនួន ៣ ៧០៦ ករណី ក្នុងចំណោម ករណីឆ្លងសរុបចំនួន ៤ ០៧៦ ករណី ពោលគឺ ការឆ្លងពីក្រៅប្រទេស មានចំនួន ៣៧០ ករណី។
ជារៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលទិន្នន័យឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ ឬប្រភេទ អូមីក្រុង ទូទាំងប្រទេស១ថ្ងៃ លុះថ្ងៃឡើង ក្រសួងសុខាភិបាលតែងបានបង្ហាញទិន្នន័យ។
នេះជាតារាងស្ថានភាពឆ្លង និងករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ ដែលចងក្រងដោយ “កម្ពុជាថ្មី” រយៈពេល ១៥ ថ្ងៃ៖

គិតត្រឹមថ្ងៃទី១៥ ខែមីនា នេះ កម្ពុជា បានរកឃើញ ករណីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១២ ១០៦ ករណី ខណៈករណីចូលពីក្រៅប្រទេស មានចំនួន ២១ ១០៦ ករណី ក្នុងចំណោមករណីឆ្លងកូវីដ-១៩ សរុប មានចំនួន ១៣៤ ៣៥២ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២៩ ៧១៧ ករណី និងស្លាប់សរុប មានចំនួន ៣ ០៤៨ ករណី។
គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញឆ្លងរាលចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។
រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី១៤ ខែមីនា ម្សិលមិញ លទ្ធផលចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ៩២,២៣ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


