Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ វិធានការ ៣ការពារ ៣កុំ មានសារៈសំខាន់បំផុត សម្រាប់ការពាសុខ​ភាព និងអាយុជីវិតពលរដ្ឋ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា វិធានការ ៣ការពារ ៣កុំ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការពាសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ទូទាំងប្រទេស។ លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះខណៈទទួលអំណោយ ជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីលោកស្រី ហ៊ាង ដារត្ន័ សួស យ៉ារ៉ា កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង។

លោកជំទាវ បានលើកឡើងដែរថា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការគ្រប់គ្រងស្ថានការណ៍កូវីដនៅកម្ពុជា មានលក្ខណៈល្អប្រសើរ និងមានអ្នកឆ្លងតិចបំផុត ខណៈដែលស្ទើរតែទាំងស្រុង ត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងនោះផងដែរ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការណ៍ ៣ការពារ ៣កុំ ដែលជាវិធានដ៏ចាំបាច់សម្រាប់ការពាអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

លោកជំទាវ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកស្រី ហ៊ាង ដារត្ន័ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ លោកជំទាវ បានបន្តទៀតថា សកម្ម​ភាព​ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ។

សូមបញ្ជាក់ថា អំណោយសប្បុរសជន ដែលបានឧបត្ថម្ភនាពេលនេះរួមមាន ៖ ១. រ៉ាពីដតេស្ត៍ ២០កេស  ២. ម៉ាស់ ២៥កេស ៣. ប្រដាប់វាស់កំដៅ ២០០ដើម៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម