Connect with us

ព័ត៌មានជាតិ

ទុក​បណ្តាំ​​បណ្តាសារ​០១​ច្បាប់​ មីរ​លាយ​?​ វា​ជះ​ទឹក​​ដាក់​ម្តាយ​? រួច​រត់​​ចង​ក​សម្លាប់​ខ្លួន​

បានផុស

នៅ

បន្ទាយ​មាន​ជ័យ​ ៖​ លោកយាយ​វ័យ​៦៩​ឆ្នាំ​ម្នាក់​ បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ ដោយ​បន្សល់​ទុក​នូវ​លិខិត​០១​ច្បាប់​ ដែល​​សរសេរ​ដោយ​ផ្ទាល់​ដៃ​មាន​ខ្លឹមសារ​ថា​៖«​ យាយ​ផា​ន​ថោកទាប​ ។​ អូស​យាយ​កាប់​ទុក​(​កប់​)​ គ្នាន​(​គ្មាន​)​មី​ណា​យក​ដុត​ អាណា​យក​ដុត​ឲ្យ​វារ​លាយ​ ។​ មីរ​លាយ​?​ វា​ជះ​ទឹក​ដល់​(​ដាក់​)​ម្តាយ​?​ អារ​លាយ​ធ្វើបាប​អញ​»​ ។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១៣​ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ដី​របស់​ឈ្មោះ​ តាំង​ សៀ​ក​ឃាង​ ភូមិ​ភ្នំ​កន្ទួត​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា​ លោកយាយ​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក​នេះ​ឈ្មោះ​ ទន់​ ផា​ន់​ អាយុ​៦៩​ឆ្នាំ​ ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​កូនស្រី​ឈ្មោះ​ ទី​ សោភ័ណ​ អាយុ​៤១​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​កន្ទួត​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ទី​ សោភ័ណ​ ត្រូវជា​កូនស្រី​ បានអោយ​ដឹង​ថា​ មុន​ពេល​ស្លាប់​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​ខ្លួន​ពី​រឿង​ដែល​គាត់​ហូប​ស្រា​ជា​ប្រចាំ​ ហើយ​ខ្លួន​បាន​ស្តីបន្ទោស​គាត់​ខ្លះ​ នៅ​ពេល​នោះ​គាត់​ខឹង​ក៏​បាន​ចេញពីផ្ទះ​ មក​សុំ​ផ្ទះ​ឈ្មោះ​ គី​ង​ កំណើត​ អ្នក​ជិតខាង​ស្នាក់​នៅ​លុះដល់​ថ្ងៃ​ទី​១៣​ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ប្រហែល​ម៉ោង​ ០៤​ជិត​ភ្លឺ​ គាត់​បាន​បាត់​ពី​ផ្ទះ​នេះ​រហូត​ដល់​ម៉ោង​ ០៧​ស្រាប់តែ​ឃើញ​គាត់​ចងក​នៅ​នឹង​ដើមឈើ​កំពស់​ប្រហែល​០២​ម៉ែត្រ​។​

​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា​៖​ ឆ្លង​តាម​ការ​ពិនិត្យ​លោកយាយ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ យក​ខ្សែ​អង្រឹង​ពណ៌​ក្រហម​ចង​ភ្ជាប់​នឹង​ដើមឈើ​មាន​កម្ពស់​០២​ម៉ែត្រ​ មាន​ស្ពាយ​កូន​កាបូប​តូច​ពណ៌​ខ្មៅ​ នៅ​ជាប់​នឹង​ខ្លួន​និង​មាន​លិខិត​តូច​០១​ច្បាប់​ ។​ ក្រោយ​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ២៤ នាទី មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ជំនន់ទឹកភ្លៀងកាចសាហាវ ឆក់យកជីវិតមនុស្ស ជាង៣០០នាក់ នៅ អាហ្វហ្គានីស្ថាន

ជីវិតកម្សាន្ដ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុក ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់​ដ៏មានតម្លៃរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញា កុយ អេនណា ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម