Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ ពលរដ្ឋ​កម្ពុជា​មានភ័ព្វ​សំណាង​ដែលមាន​សម្តេច​តេ​ជោ​ជា​អ្នកដឹកនាំ​គិតពី​សន្តិភាព​

បានផុស

នៅ

ការ​លើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ចំនួន​០១ ខ្សែ ប្រវែង​១៦,១៣៣ គ​.​ម និង​ផ្លូវ​ក្រាល​កៅស៊ូ DBST ០១ ខ្សែ ប្រវែង​៥,០៨ គ​.​ម និង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​០៩ កន្លែង នៅក្នុង​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នា​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្លូវ និង​ស្ពាន​ទាំងនេះ ដែល​នឹង​ក្លាយជា​គុណប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាជន​ក្នុង​មូលដ្ឋាន រួមទាំង​អ្នកដំណើរ​មក​ទី​ជិត​ឆ្ងាយ​។ លោក​ថា សមិទ្ធផល​ទាំងនេះ​បាន​កើត​ចេញពី​កម្លាំង​រួបរួម​សាមគ្គីភាព រវាង​វិស័យ​ឯកជន ដែលមាន​ក្រុមហ៊ុន​ប៉េង ហួត គ្រុប និង ក្រុមហ៊ុន​ក្រុមហ៊ុន បុរី​អង្គរ ភែ​លេស ចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋ​ភិ​បាល​ក្នុង​ការកសាង​ផ្លូវ និង​ស្ពាន​ទាំងនេះ​ទ្បើង ដើម្បី​នាំមក​នូវ​ក្តីសង្ឃឹម ជួយ​សម្រួល​ការរស់នៅ​ប្រកប​របរ​ប្រចាំថ្ងៃ បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រី​សន្ធរ​ឱ្យ​កាន់តែ​ចម្រើន​រុងរឿង​ថែមទៀត​។ ទាំងនេះ​កើតមាន​ទៅបាន គឺ​ដោយ​ឈរលើ​ស្មារតី “​សិល្បៈ​នៃ​ការចែករំលែក​” ក្រោម​ដំបូល​នៃ​សុខសន្តិភាព និង​វឌ្ឍនភាព​នៃ​សង្គមជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀតថា ប្រជាពលរដ្ឋ​កម្ពុជា​មានភ័ព្វ​សំណាង​ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​អ្នកដឹកនាំ ប្រកបដោយ​ចក្ខុវិស័យ​ខ្ពស់ ហើយ​ដែល​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​សម្តេច​តេ​ជោ គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ និង​ភាព​ចម្រុងចម្រើន​ទាំង​ផ្លូវកាយ ដែល​សំដៅ​ទៅលើ​ការរីក​ធំធាត់​លូតលាស់​រាងកាយ សុខភាព និង​សមត្ថភាព​បញ្ញា ក៏ដូចជា​សេចក្តីសុខ​ស្ងប់​ផ្នែក​ផ្លូវចិត្ត គឺ​សំដៅ​ទៅលើ​ការមិន​ព្រួយបារម្ភ​អំពី​បញ្ហា​សង្គ្រាម និង​អសន្តិសុខ​នានា ដោយ​សម្តេច​តេ​ជោ បាន​នាំមក​នូវ​សុខសន្តិភាព និង​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង ព្រមទាំង​បង្កលក្ខណៈ​ឱ្យមាន​ការជួយ​គាំទ្រ និង​ចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ភាពសុខដុមរមនា​នៅក្នុង​សង្គម​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អរគុណ​ប្រជាពលរដ្ឋ​ស្រុក​ស្រី​សន្ធរ ដែល​តែង​ជឿទុកចិត្ត និង​ផ្តល់​ការគាំទ្រ​ដល់​សម្តេច​តេ​ជោ ហើយ​តែង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យមាន​ឱកាស​បន្ត​បំពេញ​កាតព្វកិច្ច​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យមាន​ជីវភាព​កាន់តែ​សុខសាន្ត និង​រុងរឿង តាមរយៈ​ការដឹកនាំ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ការតម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១០ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៥ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៧ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៩ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម