ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ ៖ វិស័យមីនកម្ពុជា រយៈពេល ៣០ ឆ្នាំ កម្ពុជាទទួលបានមេរៀន និងបទពិសោធន៍យ៉ាងច្រើន
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ចាប់ពីឆ្នាំ១៩៩២ វិស័យមីនកម្ពុជា បានចាប់ផ្តើមកំណើតឡើងដែលមានរាជរដ្ឋាភិបាលកម្ពុជា ជាម្តាយ និងសហគមន៍ជាតិ-អន្តរជាតិ ជាឳពុក ហើយឥឡូវនេះរយៈពេល ៣០ ឆ្នាំ កម្ពុជាបានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតាចូលរួមចែករំលែកជួយទៅដល់ប្រជាជន និងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់នូវការងារបោសសម្អាតមីន។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកពិគ្រោះយោបល់អន្តរជាតិ ស្តីពីការចូលរួមវិស័យសកម្មភាពមីនកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការត្បូងត្បូង (South South Cooperation) នៅថ្ងៃទី ១៨ ខែមីនានេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីចូលរួមដល់កិច្ចសហប្រតិបត្តិការ កម្ពុជា បានរៀបចំឲ្យមានយន្តការរឹងមាំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ សម្រាប់វិស័យសកម្មភាពមីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលសមិទ្ធផលទាំងនេះ បានកើតឡើងចេញពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។

លោកបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព សម្តេចតេជោ តែងតែចែករំលែកនូវបេះដូង និងសេចក្ដីស្រលាញ់សន្តិភាព ទៅបណ្ដាប្រទេសនានា ដែលទទួលរងគ្រោះដោយសារសង្រ្គាម ដូចកម្ពុជា តាមរយៈការបញ្ជូនកងកម្លំាងរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


