ព័ត៌មានជាតិ
ក្រសួងការងារបង្ហាញពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ក្រោយភាគីពាក់ព័ន្ធបានចូលរួមប្រជុំដោះស្រាយនៅរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២២នៅទីស្តីការក្រសួងការងារ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះនៅល្ងាចថ្ងៃទី១៨មីនានេះបានឱ្យដឹងថានារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានមកចូលរួមប្រជុំ ដោះស្រាយតាមការអញ្ជើញជាលើកទី៣ របស់ក្រសួង។ កិច្ចប្រជុំបានចាប់ផ្តើមនៅវេលាម៉ោង ២:៣០នាទីរសៀល ក្រោមអធិបតីភាពរបស់លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមាន តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រីឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព និងតំណាងនិយោជក រួមមានលោក Hein Dames លោក ហយ វលាភ, លោកស្រី ឌី សីហា, លោកស្រី រស់ ប៊ុនឡេង និងលោកស្រី ច័ន្ទ រក្សា។
នៅក្នុងកិច្ចប្រជុំនោះដោយភាគីតំណាងសហជីពនិងកម្មករនិយោជិតបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយ សម្របសម្រួលឱ្យតំណាងកម្មករនិយោជិតបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីចូលរួមចរចានិងទាមទារឱ្យទម្លាក់ចោលនូវបទចោទចំពោះកម្មករនិយោជិត ដែលបាននៅក្រៅឃុំបណ្តោះអាសន្នទាំង ១៥នាក់ព្រមទាំងទាមទារឱ្យពិចារណាចំពោះកម្មករនិយោជិតដែលចង់ចូលធ្វើការវិញ និងពិនិត្យការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។

ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៏ក៏បាន ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើងនិង មានការសោកស្តាយដែលភាគីតំណាងកម្មករនិយោជិតដែលបានសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំ តវ៉ាបន្តទៀត ដើម្បីទុកលទ្ធភាពនិងបង្កបរិយាកាសល្អសម្រាប់កិច្ចប្រជុំ ប៉ុន្តែភាគីតំណាងកម្មករនិយោជិតមិនបានគោរពតាមការសន្យារបស់ខ្លួន។

ក្រោយពីពិភាក្សាគ្នាយ៉ាងផុសជុល និងការធ្វើបទបង្ហាញពន្យល់អំពីនីតិវិធីនៃការដោះស្រាយការងាររបស់ប្រធានអង្គប្រជុំភាគីទាំងពីរបានឯកភាពគ្នាដូចតទៅ១. តាមនីតិវិធីច្បាប់ គឺមិនអាចបញ្ជូនករណីវិវាទនេះ ត្រលប់ទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឡើងវិញឡើយ។២. កំណត់ប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ដោយ តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនិងឯកភាពកំណត់យកកចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ០១២/២១ចុះ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យកាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


