ព័ត៌មានជាតិ
ពលរដ្ឋជាង១០០គ្រួសារទទួលជំនួយសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលកូវីដ ពីលោកជំទាវ ម៉ែន សំអន
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាននាំអំណោយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ជាង១០០ គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

លោកជំទាវ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនទុកឲ្យអ្នកណា ស្លាប់ដោយសារអត់អាហារនោះទេ។
លោកជំទាវ បានថ្លែងអំណរគុណដល់បណ្តាប្រទេសម្ចាស់ជំនួយ រួមមាន ជប៉ុន ចិន និងកូរ៉េ ដែលបានផ្តល់ជំនួយជាស្បៀង តាមរយៈ កិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។

ក្នុងនោះលេខាធិការដ្ឋានស្បៀងបំរុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានឯកភាពលើសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសាធារណៈរដ្ឋ កូរ៉េជាមួយម្ចាស់ជំនួយ បានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន ដល់កម្ពុជា និងមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍លើ ការចែកអង្ករទាំងនេះ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧ ៥០០គ្រួសារ ក្នុងខេត្តចំនួន៧ ខេត្ត គឺត្បូងឃ្មុំចំនួន ១ ០០០ គ្រួសារ បាត់ដំបងចំនូន ១ ០០០ គ្រួសារ បន្ទាយ មានជ័យចំនួន ១ ៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១ ០០០គ្រួសារ សៀមរាបចំនួន ១ ០០០ គ្រួសារ និងខេត្តកំពង់ តាមចំនួន ១ ០០០ គ្រួសារ និងខេត្តស្វាយរៀងចំនួន ១ ០០០គ្រួសារ ក្នុងនោះក៏ត្រូវបានបែងចែកទៅតាមបណ្តាក្រុងស្រុក ទៅតាមកាលវិភាគផងដែរ។

លោកជំទាវក៏បានក្រើនរម្លឹកប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងយាយីអាយុជីវិតមនុស្ស នៅទូទាំងពិភពលោក និងរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋជាង ១០០ គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ៤០គីឡូក្រាម ម៉ាស់ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល៕
អត្ថបទ៖ វិមាន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


