Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​ទូលថ្វាយ​ព្រះមហាក្សត្រ​បញ្ចប់​តួនាទី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ចំនួន​៣​រូប​មកពី​ហ៊្វុនស៊ិនប៉ិច

បានផុស

នៅ

ភ្នំពេញ ​៖ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុនសែន​បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​បញ្ចប់​តួនាទី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល​ចំនួន​៣​រូប​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តាម​សំណើរបស់​គណបក្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​បាន​ឲ្យ​ដឹងថា ​«​ផ្អែក​តាម​សំណើ​របស់​តំណាង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិន​សម្តេច​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល​សូម​ព្រះ​រាជានុញ្ញាត​ដ៍​ខ្ពង់ខ្ពស់​សូម​ក្រាម​បង្ខំ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​សូម​ទ្រង់​ព្រះមេត្តាប្រោស​បញ្ចប់​តួនាទី​សមាសភាព​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​និង​ផ្តល់យោបល់​ចំនួន​៣​រូប​និង​ប្រោស​ប្រទាន​តួនាទី​តែងតាំង​មន្ត្រី​ចំនួន​៣​រូប​ជំនួស​វិញ​»​។

ក្នុងនោះ​បាន​ស្នើ​បញ្ចប់​សមាសភាព​ព្រះអង្គម្ចាស់ ន​រោ​ត្ត ច​ក្រា​វុ​ឌ្ឍ​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី លោក ពេជ្រ សូ​ជេ​ថ្ថា​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​និង​លោក​រស់ សា​ផន ឋានៈ​ស្មើ​អនុ​រដ្ឋលេខាធិកា​។

នៅក្នុង​លិខិត​របស់​សម្តេច​តេ​ជោ​បាន​បង្គំ​ថ្វាយ​ព្រះករុណា ប្រោស​ប្រទាន​តួនាទី​ជំនួស​តំណែង​ទាំងបី​នេះ​វិញ​រួមមាន​លោក ហេង ចាន់ថា ​ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​.​លោក អាំង សំបូរ​ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​និង​លោក​យិន វរៈ ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ឋានៈ​ស្មើ​អនុ​លេខាធិការ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម