Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​២៤​ បើក​សម្ពោធ​ជា​ផ្លូវការ​ជាមួយនឹង​ប្រកាស​លក់​សិទ្ធិ​អាជីវកម្ម​ផ្សារ​ធម្មជាតិ​២៤ និង​ផលិតផល​ជាច្រើន​ប្រភេទ

បានផុស

នៅ

ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​លើ​អាជីវកម្ម​លក់​ផ្លែឈើ​និង​ផលិតផល​ចំណីអាហារ​សុវត្ថិភាព​នោះ លោកស្រី ស៊ូ សោភា ម្ចាស់​អាជីវកម្ម​ផ្សារ​ធម្មជាតិ​២៤ បាន​ប្រកាស​បើក​សម្ពោធ​ក្រុមហ៊ុន សោភា​ផ្សារ​ធម្មជាតិ​២៤​ជា​ផ្លូវការ​ហើយដោយ​ថែមទាំង​ប្រកាស​លក់​សិទ្ធិ​អាជីវកម្ម​ឬ Franchise ផ្សារ​ធម្មជាតិ​២៤ និង​ផលិតផល​សម្រស់​ជាច្រើន​ប្រភេទ​ចាប់ពី​ក្បាល​ដល់​ចុងជើង ដើម្បី​បំពេញតម្រូវការ​អតិថិជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​បើក​សម្ពោធ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ ២០២២ ក្រោម អធិបតីភាព​លោកជំទាវ ហ៊ុន ស៊ី​ណាត និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។

លោកស្រី ស៊ូ សោភា នាយិកា​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​២៤​បាន​បញ្ជាក់​នា​ឱកាស​នេះ​ថា​ ផ្តើម​ពី​អាជីវកម្ម​លក់​ផ្លែឈើ​និង​អាហារ​កែច្នៃ​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ​តាម​បែប​គ្រួសារ​បន្តិចបន្តួច Live លក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​បន្ត​វិវឌ្ឍន៍​មក​លក់​ត្រឹម​ផ្ទះ​មួយ​ល្វែង រហូតដល់​បើក​ដំណើរការ​ហាង​លក់​ទ្រង់ទ្រាយ​ធំ​ជា​ផ្លូវការ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ច្រើនឡើង​ពី​អតិថិជន​ក្រោម​ការ​ឈរ​លើ​គោលការណ៍​ផ្តល់​ផ្លែឈើ​ផលិតផល​អាហារ​មាន​គុណភាព​អនាម័យ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​អតិថិជន​ដដែល​។

ឈរ​លើក​គោលការណ៍​នេះ​ដដែល​លោកស្រី​បានសម្រេច​ចិត្ត​បង្កើតជា​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​២៤នេះ​ឡើង​ដើម្បី​ពង្រីក​អាជីវកម្ម​កាន់តែ​ទូលាយ និង​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត ដោយ​ការប្រកាស​លក់​នូវ​សិទ្ធិ​អាជីវកម្ម​ឬ Franchise ផ្សារ​ធម្មជាតិ​24 ហើយ​ពេលនេះ​ក្រុមហ៊ុន​ក៏​ប្រកាស​លក់​ចែកចាយ​នូវ​ផលិតផល​ថែរក្សា​សម្រស់​ចាប់ពី​ចុង​ក្បាល ដល់​ចុងជើង និង​គេហទំព័រ​សារព័ត៌មាន​ឌីជីថល​ដ៏​សម្បូរបែប ផង​ដែរ​។

លោកស្រី​បន្តថា​ ការសម្រេចចិត្ត​បើក​ដំណើរការ​ក្រុមហ៊ុន លក់​សិទ្ធិ​អាជីវកម្ម ផលិតផល និង​សេវាកម្ម​សារព័ត៌មាន​នាពេលនេះ​ក៏​ស្របទៅនឹង​តម្រូវការ​របស់​អតិថិជន អ្នកគាំទ្រ ផលិតផល និង​សេវាកម្ម​ស្តង់ដា​របស់​ក្រុមហ៊ុន​លោកស្រី ។ ក្នុងនោះ​ផលិតផល​សម្រស់​ដែល​ប្រកាស​ដាក់លក់​នៅពេលនេះ​មាន​ទាំង​ផលិតផល​សម្រក​គីឡូ​ធម្មជាតិ​Naturallly Skinny , សំឡី​ថែរក្សា​សម្រស់​នាំចូល​ពី​ប្រទេស​កូរ៉េ ម៉ាក Lakamo , ឡេ​លាបមុខ Cleater និង​ផលិតផល​មួយចំនួនទៀត​។

លោក ច​ន ឆាយ​( John Chhay) ទីប្រឹក្សា​អន្តរជាតិ​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​២៤ បាន​បញ្ជាក់​ក្នុង​ឱកាស​នេះ​ផង​ដែរ​ថា ​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​បទដ្ឋាន ស្តង់ដារ​ខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ឆ្លងកាត់​ការ​ត្រួតពិនិត្យ ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ក្នុង​និង​ក្រៅប្រទេស ហើយ​ថ្ងៃនេះ​លោកស្រី​ក៏​ប្រកាស​ទទួល​កាត់​យក​តំណាង​ចែកចាយ​ទូទាំងប្រទេស លើ​ផលិតផល​ទាំងអស់​លោកស្រី និង​ផ្តល់​ជូន​ពួកគាត់​នូវ​ការបណ្តុះបណ្តាល​សម្រាប់​តំណាង​ចែកចាយ​អំពី​យុទ្ធសាស្ត្រ​ក្នុង​ការលក់​ត្រឹមត្រូវ និង​វិធី​បញ្ជ្រាប​ចូល​ទីផ្សារ​បាន​យ៉ាង​ឆាប់រហ័ស​ទាំង​លើ​បណ្តាញ​សង្គម​អន​ឡាញ និង​ក្រៅ​ប្រព័ន្ធ​អន​ឡាញ​ពី​ក្រុម​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ប្រាកដថា ពួកគាត់​ដែល​បាន​ក្លាយជា​តំណាង​ចែកចាយ​ទទួលបាន​ទាំង​ប្រាក់ចំណេញ​ខ្ពស់ ទទួលបាន​ភាពកក់ក្តៅ​លើ​អាជីវកម្ម​មួយ​ច្បាស់លាស់ យូរអង្វែង​។

លោកស្រីថា​ ការប្រកាស​បើក​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវការ​នៅពេលនេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​គ្រប់​ជាន់ថ្នាក់​កាន់​តែមាន​ទំនុកចិត្ត​ខ្ពស់ និង​អាច​បម្រើ​ការផ្តល់​ផលិតផល និង​សេវាកម្ម​ស្តង់ដារ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចេញពី​បេះដូង​ដូច​ដែ​លោកស្រី និង​ក្រុមការងារ​ធ្លាប់បាន​ផ្តល់ជូន​កន្លង​មក ហើយ​លោកស្រី​ជឿជាក់​ថា ​ក្រុមហ៊ុន​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​និង​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ ផ្តល់ឱកាស​ការងារ​កា​ន់​តែ​ច្រើន និង​បន្ត​ចូលរួម​ជួយ​ដល់​កិច្ចការងារ​សង្គម​នានា​ផងដែរ​។

​សម្រាប់​អតិថិជន ដែល​ចង់ដឹង​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​២៤​ក៏​អាច​ធ្វើ​ការ​ទំនាក់ទំនង​ទៅកាន់​អាសយដ្ឋាន​ផ្ទះ​លេខ​509,​ផ្លូវ 1986 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​លេខ​ទូរស័ព្ទ​099 244 433 / 015 944 235 និង​លេខ​097 95 74 244​។

លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ថ្លែង​ការកោតសរសើរ​ទៅកាន់​លោកស្រី ស៊ូ សោភា ដែលជា​មនុស្ស​គំរូ មួយ និង​មាន​អត្ត​ច​រិ​ក​រួសរាយ​រាក់ទាក់ រឹងមាំ តស៊ូ​ព្យាយាម​លើ​អាជីវកម្ម​ដែល​លក់​ត្រឹមតែ​អាហារ​ចំណី​បន្តិចបន្តួច​រហូត​បើក​ដំណើរការ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ និង​បើក​ដំណើរ​ក្រុមហ៊ុន​ជា​ផ្លូវការ​នៅពេលនេះ​។ លោកជំទាវ​ក៏​ជូនពរ​ឲ្យ​ក្រុមហ៊ុន​របស់លោក​ស្រី ស៊ូ សោភា កាន់តែ​រីកចម្រើន និង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​អតិថិជន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម