Connect with us

ព័ត៌មានជាតិ

ពលករ​រាប់​រយ​នាក់ នាំគ្នា​សម្រុក​ចូល​ស្រុក​ខ្មែរ តាម​ច្រករបៀង​ដើម្បី​ចូលរួម​បុណ្យ​ចូលឆ្នាំ​ថ្មី​ខាងមុខ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​សង្កែ ក្នុង​ចំណុច​កំពង់​បង​សល់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុង​១​ថ្ងៃៗ​មាន​ពលករ រាប់រយ​នាក់ មាន​ប្រុស ស្រី ក្មេង នាំគ្នា​សម្រុក​ចេញពី​ស្រុក​ថៃ​ចូលមក​ស្រុក​ខ្មែរ តាម​ច្រករបៀង​នេះ ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន នៅ​ព្រឹក ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២​នេះ​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោក​បាន​ឲ្យ​ចុះ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​ស្ពាន​ម៉ាឡៃ កម្លាំងយោធា​ត្រួតពិនិត្យ​ពលករ​រាប់​រយ​នាក់ មាន​ប្រុស ស្រី ក្មេង នាំគ្នា​សម្រុក​ចេញពី​ស្រុកថៃ​ចូលមក​ស្រុក​ខ្មែរ តាម​ច្រករបៀង​ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​បាន​ពលករ​បាន​ចំនួន ១៩៧​នាក់ ស្រី​៩៥​នាក់ កុមារ​៣​នាក់ វិលត្រឡប់ ពី​ប្រទេស​ថៃ តាម​ភូមិសាស្ត្រ ប៉ុស្តិ៍​ចំបក់​នេះ​។

លោក​វរសេនីយ៍ឯក សួង សៅ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ពលករ​ទាំង​១៩៧​នាក់​មកពី​ខេត្ត​ចំនួន ១០ ទី១.​បន្ទាយមានជ័យ​៣៤​នាក់ ទី២.​បាត់ដំបង ២១​នាក់ ទី៣.​សៀមរាប ៩១​នាក់​ ទី៤.​ប៉ៃលិន ១​នាក់ ទី៥.​ព្រៃវែង ២​នាក់ ទី៦.​ត្បូងឃ្មុំ ១១​នាក់ ទី៧.​កណ្ដាល ២​នាក់​ ទី៨.​ឧត្ដ​មានជ័យ ០៤​នាក់ ទី៩.​តាកែវ ១​នាក់ ទី១០.​កំពង់ធំ ៣០​នាក់​។

លោក​វរសេនីយ៍ឯក សួង សៅ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ពលករ​ទាំង​១៩៧​នាក់​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ម៉ាឡៃ​សន្តិភាព​ពិនិត្យ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ក្រោយពី​ធ្វើតេស្ត​រហ័ស​រួច​ទាំង​១៩៧​នាក់​នេះ​អវិជ្ជមាន​ទាំងអស់​។

ក្នុង​នោះ​បាន​ធ្វើ​ការណែនាំ​ដល់​ពលករ​ទាំង​១៩៧​នាក់​នោះ​ស្ដីពី​ការឆ្លង​រាលដាល​របស់ Virus Covid-19 រួច​ធ្វើ​កិច្ចសន្យា​កុំឱ្យ​វិល​ទៅ​ប្រទេស​ថៃ​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​បន្តទៀត​និង​ឲ្យ​វិញ​ត្រឡប់​ទៅ​ភូមិកំណើត​វិញ​រៀងខ្លួន​។

កម្លាំង​ប៉ុស្ដិ៍​ចំបក់ នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោកបុ​ស្តិ៍​ចំបក់​នៃ​វរ​សេនា​តូច​លេខ​៨១៥ បាន​សហការ​ជាមួយ​កម្លាំង ផ្នែក​សឹក រង ស្រុក ម៉ាឡៃ និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បឹងបេង​ធ្វើការ​ត្រួតពិនិត្យ ប្រជាពលរដ្ឋ​ថៃ រថយន្ត​ថៃ​ដឹក​ដែល​បាន​ទំនិញ​ឆ្លងកាត់​ចេញចូល​នៅ​ច្រកទ្វារ​តំបន់​ម៉ាឡៃ​ដើម្បី​វិធី​បង្កា​ការពារ ការ​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ច្រកទ្វារ​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ ផងដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម