Connect with us

ព័ត៌មានជាតិ

​មន្ត្រីធនធានទឹក​ អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងពេលដែលកម្ពុជាបន្តធ្លាក់ភ្លៀងរហូតដល់ដំណាច់ខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែង​ប្រាប់​ឱ្យ​ដឹងថា​ ស្ថាន​ភាព​ភ្លៀងធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារតែកម្ពុជា​ទទួលឥទ្ធិពល​មួយចំនួន ពីសមុទ្រ​ចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា គួបផ្សំជាមួយ​បាតុភូតមួយ​ចំនួនដែល​កើត​ឡើងនៅក្រុងស្រុក ដូច្នេះភ្លៀងនឹងនៅតែបន្តធ្លាក់រ៉ាយប៉ាយថែមទៀតនៅថ្ងៃនេះ។

លោក ចាន់ យុត្ថាឱ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ដល់ ២៦ ស្ថានភាពធូរស្រាលបន្ដិច ប៉ុន្តែដល់ថ្ងៃទី ២៧ទៅ របាយទឹកភ្លៀងនឹងចាប់ផ្ដើមកើនឡើងវិញ ហើយអ្វីដែលត្រូវយកចិត្តទុក​ដាក់នោះគឺបាតុភូត​ផ្គររន្ទះ និងខ្យល់កន្ត្រាក់ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

​ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជានឹងមាន​ភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ដំណាច់ខែមីនា ដោយសារឥទ្ធិពលជ្រលង​សម្ពាធទាបឥណ្ឌា និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវ​សំណើមពីសមុទ្រចិនខាងត្បូង។ បាតុភូតនេះ មានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងនៅតាមតំបន់ទំនាបកណ្ដាល តំបន់ជួរភ្នំ និងមាត់សមុទ្រ ហើយនៅថ្ងៃទី ២៨ និង២៩ សន្ទុះភ្លៀងនឹងកាន់តែកើនឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម