ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលជុំវិញការចោទប្រកាន់ថា បានប្រើអំពើហិង្សាលើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានច្រានចោល ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយចោទ ប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើអំពើហិង្សាទៅលើក្រុមបាតុករដែលជាអតីតបុគ្គលិក និង បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុង បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣មីនានេះ ដែលសេចក្តីប្រកាសព័ត៌មាននេះមានន័យថា៖
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្ត ជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយចោទ ប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និង បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏។

ដើម្បីជៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុង បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គមនោះ អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្ត តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនជាច្រើនលើកច្រើនសារ ជាពិសេស សេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅបន្ត ធ្វើការពន្យល់ណែនាំឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងបានអញ្ជើញពួកគាត់ទៅទីលាន ប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិ ដោយមិនអនុញ្ញាតឱ្យធ្វើការប្រមូលផ្ដុំខុសច្បាប់តាមទីសាធារណៈ ឡើយ។ អ្វីដែលគួរឱ្យកាន់តែសោកស្តាយនោះគឺ ជាមួយនឹងការអនុវត្តវិធានការរដ្ឋបាល វិធានការច្បាប់ និងវិធានការអប់រំជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្ដល់ឱកាសឱ្យក្រុម បាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ក្រុមបាតុករទាំងនោះបែរជាកាន់តែបន្តបំពានធ្វើសកម្មភាពខុស ច្បាប់ជាច្រើនលើកច្រើនសារបន្តបន្ទាប់ទៀតតាមការរៀបចំរបស់អ្នកដឹកនាំរឿង ដើម្បីកេងចំណេញ រូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្ដែងជាជនរងគ្រោះក្រោម រូបភាពផ្សេងៗ ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគាត់ឱ្យឡើងរថយន្តទៅធ្វើការសម្ដែង មតិនៅទីលានប្រជាធិបតេយ្យ ហើយបែរជាចោទប្រកាន់ថាអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើ ខ្លួនទៅវិញ។

ជាក់ស្ដែងក្រុមបាតុករទៅវិញទេដែលបានបន្តប្រមូលផ្ដុំតាមសេនារីយោដែលបានរៀបចំទុក ធ្វើការក្រាញននៀល ប្រើពាក្យពេចន៍អសុរោះ អាកប្បកិរិយា និងកាយវិការមិនសមរម្យដាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ចេះកំហឹង និងត្រៀមចាំផ្តិតយករូបភាពផ្សេងៗទុកធ្វើការចោទប្រកាន់។ ផ្ទុយ ទៅវិញ ជាមួយនឹងការបន្តអត់ធ្មត់របស់អាជ្ញាធរមានសមត្ថកិច្ចដែលមិនអាចឱ្យធ្លាក់ចូលទៅក្នុងឧបាយកល ដ៏ស្មោកគ្រោក ថ្ងៃនេះក្រុមបាតុករខ្លួនឯងបានភ្លេចខ្លួនពីការខិតខំសម្ដែងជាជនរងគ្រោះ ទាក់ទាញ ចំណាប់អារម្មណ៍ និងការអាណិតអាសូរ បែរជាធ្វើសកម្មភាពដោយបានជេរប្រមាថតិះដៀល ប្រើកាយវិការ អសីលធម៌ជាទីបំផុតដែលមិនសាកសមជានារីខ្មែរ រហូតឈានដល់ប្រើអំពើហិង្សាបង្ករបួសស្នាមមក លើអាជ្ញាធរមានសមត្ថកិច្ច៕
ដោយ ៖ ស្រីរ័ត្ន






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


