ព័ត៌មានជាតិ
ស្វែងយល់ពីសក្ដានុពល និងអត្ថប្រយោជន៍នៃបឹងទន្លេសាប
បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រជាជនកម្ពុជាបានហៅបឹងទន្លេសាបថា «ជាកូនសមុទ្រទឹកសាប» ដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ ហើយបឹងទន្លេសាបជាអាងស្ដុកទឹកធម្មជាតិនិងជាជម្រកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។
យោងតាមឯកសារពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា នៅរដូវប្រាំងបឹងទន្លេសាបមានទំហំប្រហែល២៧ពាន់គីឡូម៉ែត្រការ៉េ និងមានជម្រៅប្រហែលពី១-២ម៉ែត្រ ប៉ុន្ដែនៅរដូវវស្សាវិញទឹកទន្លេមេគង្គបានចាក់ច្រាល់ឡើងតាមទន្លេសាបចូលមកបឹងទន្លេសាប ដែលធ្វើឲ្យបឹងនេះមានទំហំដល់ទៅ១៦ម៉ឺនគីឡូម៉ែត្រការ៉េ និងមានជម្រៅរហូតដល់៩ម៉ែត្រ។ ទាំងនេះជាទិន្នន័យត្រួសៗដែលយើងទាំងអស់គ្នាបានយល់ដឹងពីបឹងទន្លេសាបតែបឹងនេះនៅមានធនធានជលផលជាច្រើនសម្បើមបន្ថែមទៀត។

បឹងទន្លេសាបជាប្រភពត្រីទឹកសាបដ៏ធំជាងគេនៅលើពិភពលោក ហើយបានផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាជាង៤លាននាក់ (ឆ្នាំ២០១១) ដែលរស់នៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ហើយក៏មានប្រជាជនកម្ពុជាយើងជាង១លាននាក់ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីក្នុងបឹងទន្លេសាប សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ពីព្រោះបឹងនេះបានផ្ដល់ត្រីទឹកសាបជាង៧៥%នៃផលិតផលត្រីទឹកសាបក្នុងប្រទេសកម្ពុជា។ រីឯវិស័យសេដ្ឋកិច្ចវិញបឹងទន្លេសាបក៏ជាប្រភពដ៏ធំមួយរបស់កម្ពុជាដោយបឹងនេះបានផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងតិចបំផុតក៏ពាក់កណ្ដាលនៃផលិតផលនេសាទ (ប្រហែលជា២៣ម៉ឺន Metric-ton នៃផលិតផលត្រីក្នុងមួយឆ្នាំៗ)។

ការពឹងផ្អែកនៃរបបនេសាទពីបឹងទន្លេសាបឲ្យបានគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃគឺជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់ជីវភាពរបស់ប្រជាជននិងជាជីពចរដ៏សំខាន់នៃសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជាច្រើនលាននាក់ដែលរស់នៅជុំវិញបឹងទន្លេសាប។ ម៉្យាងវិញទៀត បឹងទន្លេសាបក៏ជាមជ្ឈមណ្ឌលនៃវប្បធម៌សេដ្ឋកិច្ចនិងបរិស្ថានរបស់ព្រះរាជាណាចក្រកម្ពុជា។
ទន្លេសាបដែលបស្ចិមប្រទេសហៅតាមភាសាអង់គ្លេសថា «Large Fresh Water River» ឬក៏គេនិយមហៅជាភាសាអង់គ្លេសយ៉ាងខ្លី «Great Lake, Great Lake» គឺជាកន្លែងដែលទទួលការហូរចាក់ពីស្ទឹង ជាច្រើននិងប្រព័ន្ធទន្លេសំខាន់ ទាំងឡាយនៃប្រទេសកម្ពុជាក្នុងនោះមានជាពិសេសទន្លេមេគង្គ។ នៅឆ្នាំ១៩៩៧ អង្គការ UNESCO បានកំណត់ថា ទន្លេសាបគឺជា«ទន្លេដ៏ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍»ដែលសម្បូរទៅដោយជីវចម្រុះ។ នៅក្នុងមួយឆ្នាំៗ ទន្លេសាបបានប្ដូរទិសហូរនៃទឹករបស់ខ្លួន២ដងចាប់ពីខែមិថុនារៀងរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ទឹកព្រែកស្ទឹងនានាបានហូរចាក់ទៅបឹងធំនៃទន្លេសាបហើយពីខែវិច្ឆិកាដល់ខែឧសភាដែលជារដូវប្រាំងទន្លេសាបបានហូរធ្លាក់មកទន្លេមេគង្គវិញដោយពេលនោះរៀងរាល់ខែវិច្ឆិកា កម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ក៏ប៉ុន្ដែកាលពីឆ្នាំទៅមិញ និងក្នុងឆ្នាំនេះព្រះពិធីនេះពុំបានប្រារព្ធនោះឡើយដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្លេសាបមានការពាក់ព័ន្ធយ៉ាងសំខាន់ៗជាមួយនឹងទន្លេមេគង្គ ព្រោះថាបឹងទន្លេសាបជាអាងសម្រួលជំនន់ជាលក្ខណៈធម្មជាតិ (Natural Flood Regulator) នៃទន្លេមេគង្គនិងបញ្ហាស្ទឹងព្រែកជុំវិញជាក់ស្ដែង។ ជាប្រចាំឆ្នាំនៅពេលជំនន់ម្ដងៗទន្លេសាបជួយកាត់បន្ថយនូវជំនន់ប្រមាណ២០% ពីមេគង្គក្នុងបរិមាណទឹក៤៨ពាន់លានម៉ែត្រគុប។ ទន្លឹមនឹងនោះនៅមានបណ្ដាស្ទឹងសរុប១៩ក្នុងនោះគិតគូរតែស្ទឹងប្រភេទធំចំនួន១១ដែលហូរចាក់ចូលទន្លេដែលមានបរិមាណទឹកប្រចាំឆ្នាំ២៤ពាន់លានម៉ែត្រគុប។
ទន្លេសាបមាននូវព្រៃលិចទឹករាប់សែនហិកតា ហើយព្រៃលិចទឹកនៅតំបន់ទន្លេសាបរបស់កម្ពុជាជាសម្បត្តិធម្មជាតិមួយដ៏មានសារៈសំខាន់ទន្ទឹមនឹងនោះក៏ជាចំណុចមោទនភាពរបស់ខ្មែរយើងដែលមានបឹងធម្មជាតិទន្លេសាបហ៊ុមព័ទ្ធទៅដោយព្រៃលិចទឹកហើយដែលបណ្ដាស្ទឹងធម្មជាតិនានាក្នុងសកលលោកគ្មានដូច។ ទន្លេសាបត្រូវបានប្រវិត្តវិទូអន្តរជាតិអះអាងបញ្ជាក់ថាជាប្រភពផ្គត់ផ្គង់ត្រីសាច់និងស្បៀងអាហារដ៏សំខាន់សម្រាប់ខ្មែរ«អ្នកសាងអង្គរវត្ត»និង«ប្រាសាទបុរាណផ្សេងៗទៀត» ប្រវិត្តវិទូអន្តរជាតិដ៏ល្បីល្បាញគឺលោក មែលតុន អូស្ប៊ន ធ្លាប់បានបញ្ជាក់អះអាងថា «បើគ្មានទន្លេសាបក៏កម្ពុជាពុំអាចសាងបាននូវប្រាសាទអង្គរ»ដែរ។

ក្រុមអ្នកជំនាញការជាតិនិងអន្តរជាតិបានកត់សម្គាល់ថាទន្លេសាបពុំត្រឹមតែសម្បូរទៅដោយត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្បូរទៅដោយសត្វស្លាបច្រើនរយប្រភេទ ពពួកជលផលផ្សេងៗទៀតជាពិសេសមានក្រពើធម្មជាតិក្នុងទន្លេសាបខ្ទង់សិបឬខ្ទង់រយក្បាល ក្រៅពីនេះទន្លេសាបក៏ត្រូវបានអាជ្ញាធរប្រេងជាតិកម្ពុជាសហការជាមួយនឹងអ្នកជំនាញការជប៉ុនដោយសិក្សាសក្តានុពលឧស្ម័នក្រោមបាតទន្លេសាបដោយបានអះអាងរួចជាស្រេចហើយថា«ក្រោមបាតទន្លេសាបមាននូវឧស្ម័ន»ក្នុងបរិមាណដ៏ច្រើនសម្បើមដែលអាចជាទីពឹងកំណើនសដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគតជាក់មិនខាន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


