ព័ត៌មានអន្ដរជាតិ
ប្រធានគណៈកម្មការ EU៖ អឺរ៉ុប លែងអាចពឹងអាមេរិក បានទៀតហើយ
ក្នុងសុន្ទរកថាទៅកាន់សមាជគណបក្សប្រជាជនអឺរ៉ុបក្នុងទីក្រុង Valencia នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារទី២៩ខែមេសាឆ្នាំ២០២៥ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានអំពាវនាវឲ្យ EU ត្រៀមខ្លួនទទួលខុសត្រូវនិងរ៉ាប់រងលើវិស័យការពារជាតិដោយខ្លួនឯង ឈប់ពឹងអាមេរិកទៀត។

លោកស្រីនិយាយថា «ការគំរាមកំហែងពីសំណាក់រុស្ស៊ី មិនទៅណាឆ្ងាយទេ ហើយយើងក៏ដឹងដែរថា អាមេរិកបានងាកទៅផ្តោតលើតំបន់ផ្សេងហើយ។ អ៊ីចឹងគ្មានអ្វីត្រូវសង្ស័យទេ យើងខ្លួនឯងត្រូវតែមានទំនួលខុសត្រូវខ្លាំងជាងមុន ដើម្បីសន្តិភាពរបស់អឺរ៉ុបខ្លួនឯង»។
ការអំពាវនាវរបស់លោកស្រីកើតឡើង បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ជំរុញឲ្យអឺរ៉ុបបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីចំណាយលើវិស័យការពារជាតិ ព្រោះថា ជាយូរយារណាមកហើយប្លុកមួយនេះ គឺពឹងផ្អែលលើសហរដ្ឋអាមេរិក ទាំងដែលទីក្រុងវ៉ាស៊ីនតោន មិនបានផលប្រយោជន៍អ្វីសោះ។

មិនត្រឹមប៉ុណ្ណឹង លោកត្រាំ ថែមគំរាមដកទ័ព ១០ ០០០នាក់ចេញពីតំបន់អឺរ៉ុបខាងកើតទៀតផង ប្រសិនបើសម្ព័ន្ធមិត្តណាតូ មិនព្រមចំណាយច្រើនជាងមុនទេនោះ។
យ៉ាងណាក៏ដោយ ប្រសិនបើអាមេរិកដកទ័ពមែន នោះទ្វីបអឺរ៉ុប នឹងកាន់តែមានហានិភ័យនៃការវាយប្រហារពីសំណាក់រុស្ស៊ី ហើយទីក្រុងមូស្គូ កាន់តែបានដៃជាក់ជាមិនខានឡើយ។
ជាការឆ្លើយតប កាលពីខែមីនា អ្នកស្រី von der Leyen បានបង្ហាញផែនការប្រមូលប្រាក់ ៩១០ពាន់លានដុល្លារអាមេរិក ដើម្បីបំពាក់អាវុធដល់ EU ឡើងវិញ ក្នុងគោលបំណងធានាថា ប្លុកមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយរុស្ស៊ីក្នុងករណីផ្ទុះសង្គ្រាម ទោះគ្មានអាមេរិកជួយក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


