ជីវិតកម្សាន្ដ
ខេម នៅតែមិនភ្លេចបណ្តាំឪពុករឿងមួយ មុនក្លាយជាតារាចម្រៀងល្បីឈ្មោះ
លោក ប៉ុន សុណារិន ហៅ ខេម បច្ចុប្បន្នត្រូវបានទស្សនិកជនិងអ្នកគាំទ្រដាក់ឈ្មោះជាកំពូលតារាចម្រៀងសំឡេងស្អកខណ:ជាក្មេងកំព្រាឪពុក និងចេញរកលុយតាំងពីនៅក្មេងមកម្ល៉េះ។

បើតាមការបង្ហើបនូវប្រវត្តិកន្លងមក ថ្វីត្បិតលោក ខេម មិនបានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាក្ដី ប៉ុន្ដែតារាប្រុសរូបនេះបានខំប្រឹងព្យាយាមនិងតស៊ូនៅ ក្នុងឆាកជីវិតរហូតបានក្លាយជាតារាចម្រៀងជួរមុខមួយរូបនៅក្នុងពិភពសិល្ប:ស្របពេលដែលទីផ្សារបច្ចុប្បន្ន ខេម ក៏កំពុងជោគជ័យគួរឱ្យកត់សម្គាល់។
ទោះបីយ៉ាងណា ខេម មិនបានភ្លេចពីភាពលំបាករបស់ខ្លួនកាលពីអតីកាលឡើយខណ:មុននេះលោកក៏ បានរំលឹកពីបណ្តាំឪពុករឿងមួយមុនក្លាយជាតារាចម្រៀងល្បីឈ្មោះ។ លោក ខេម រៀបរាប់ថាលោកកើតក្នុងគ្រួសារក្រីក្រម្នាក់ដែលឪពុកជាជាងធ្វើផ្ទះឈើ និងរកត្រី។
លោក ខេម និយាយនឹកដល់រឿងអតីតកាលថា លោកនឹកចាំនូវប្រសាសន៍ផ្តាំផ្ញើរឪពុកដែលធ្លាប់ផ្តាំផ្ញើរ ដោយកាលណោះ ឪពុកលោកគាត់ជាមេជាងធ្វើផ្ទះឈើ និងរកត្រី លោកតែងផ្តាំថា ត្រូវតាមមើលអ្វីដែលគាត់ធ្វើ ហើយតែងប្រាប់ជារឿយៗថា ទាំងអស់នេះហើយជាកេរ្តិ៍ដែលពុកទុកឱ្យកូនព្រោះពុកក្រីក្រគ្មានអ្វីឱ្យកូនក្រៅពីចំណេះដឹងនោះទេ ពោលគឺចំណេះដឹងតពីគាត់គឺពុកគ្មានអ្វីឱ្យកូនៗទេ។
តារាចម្រៀងលោក ខេម បានបញ្ជាក់ថា “ខ្ញុំតែងមើលគាត់ធ្វើជានិច្ចដល់ធំឡើង ពុកខ្ញុំលោកក៏បានលាចាកលោកទៅតែហេតុអី្វខ្ញុំក្លាយជាអ្នកចម្រៀងវិញ តើមានអ្នកដូចខ្ញុំទេ? អនាគតពិតមិនអាចមើលឃើញទុកមុននោះទេ ប៉ុន្តែត្រូវតែតស៊ូនិងមានសង្ឃឹម”។
គេនៅចាំបានថា លោក ខេម កន្លងមកធ្លាប់បានទម្លាយរៀបរាប់ថា មានសំណួរជាច្រើនបានចោទសួរមកលោកថាហេតុអី្វមិនដែលឃើញលោកថតជុំជាមួយនឹងគ្រួសារមានឪពុកមានម្ដាយបងប្អូនជុំគ្នាដូចគេដូចឯងដូចសិល្ប:មួយចំនួន?

ឆ្លើយតបនឹងសំណួរនេះ ខេម បានលើកឡើងថាដោយសារតែស្ថានភាពក្រុមគ្រួសាររបស់លោកពេលនោះ មានជីវភាពក្រីក្រគ្មានលទ្ធភាពសូម្បីតែថតរូបជុំគ្នាមួយប៉ុស្តិ៍ គ្រាដែលលោកពុកខ្លួននៅមានជីវិត។ ប៉ុន្តែស្រាប់តែពេលកូនៗមានលទ្ធភាព ឪពុករបស់លោកបានលាចាកលោកបាត់ទៅហើយ នេះហើយជាហេតុផលដែលលោកមិនដែលមានរូបភាពថតជុំជាមួយគ្រួសារសោះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


